ប៉ាឡេស្ទីនជូនដំណឹងពេលវេលាប្តឹងតវ៉ាអ៊ីស្រាអែលនៅ ICC


ប៉ាឡេស្ទីនជូនដំណឹងពេលវេលាប្តឹងតវ៉ាអ៊ីស្រាអែលនៅ ICC  - ảnh 1
ប៉ាឡេស្ទីនជូនដំណឹងពេលវេលាប្តឹងតវ៉ាអ៊ីស្រាអែលនៅ ICC (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ ឧសភា ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅហូឡង់
លោក Nabil Abu Zneid បានឲ្យដឹងថា​៖ ប៉ាឡេស្ទីននឹងប្តឹងតវ៉ាអ៊ីស្រាអែលនៅ
តុលាការ ព្រហ្មទ័ណ្ឌអន្តរជាតិ (ICC) នៅទីក្រុង La Haye នាថ្ងៃទី ២៥ មិថុនា
ខាងមុខ។ ថ្លែងមតិនៅវិទ្យុសម្លេងប៉ាឡេស្ទីន លោក​ Zneid បានលើកច្បាស់ថា៖
ការប្តឹងតវ៉ាពោលខាងលើទាក់ទិនដល់ការកសាងទីប្រជុំជននៅតំបន់ត្រើយ
ខាងលិចនិងយុទ្ធនាការយោធាដែលអ៊ីស្រាអែលបំផុសនៅតំបន់ហ្គាហ្សាចាប់
ពីរដូវក្តៅឆ្នាំ ២០១៤។ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនគ្រោងនឹងដឹកនាំគណៈ
ប្រតិភូជាន់ខ្ពស់នៃប្រទេសនេះប្តឹងតវ៉ានៅ ICC។ តាមលោក Zneid ឲ្យដឹងថែម
ទៀតថា៖ រយៈពេល ១ ខែក្រោយពីប្តឹងតវ៉ា គណៈប្រតិភូជាន់ខ្ពស់របស់ ICC នឹងទៅធ្វើការស៊ើបអង្គេតបណ្ដាតំបន់របស់ប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ