ប៉ាឡេស្ទីននឹងរៀបចំការបោះឆ្នោតនៅត្រើយខាងលិច ទីក្រុង យេរូសាឡឹម​ខាងកើត និងតំបន់ហ្គាហ្សា

(VOVWORLD) -លោក Mahmoud Abbas បានអះអាងថា បណ្ដាការបោះឆ្នោតនឹងត្រូវបានរៀបចំឡើងនៅលើទឹកដីប៉ាឡេស្ទីនទាំងអស់។
ប៉ាឡេស្ទីននឹងរៀបចំការបោះឆ្នោតនៅត្រើយខាងលិច ទីក្រុង យេរូសាឡឹម​ខាងកើត និងតំបន់ហ្គាហ្សា - ảnh 1 ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas (រូបថត៖ vnanet.vn)

នាថ្ងៃទី ៦ ខែតុលា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានប្រកាសថា ថ្នាក់ដឹកនាំប៉ាឡេស្ទីនបានប្ដេជ្ញាចិត្តរៀបចំការបោះឆ្នោតនៅតំបន់ ត្រើយខាងលិច ទីក្រុងយេរូសាឡឹមខាងកើត និងតំបន់ហ្គាហ្សា។

ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មាធិការកណ្តាលចលនាហាម៉ាស គណៈកម្មាធិការសម្របសម្រួល នៃអង្គការរំដោះប៉ាឡេស្ទីន (PLO) និងមន្ត្រីសន្តិសុខជាន់ខ្ពស់នៅ Ramallah។ លោក Mahmoud Abbas បានអះអាងថា បណ្ដាការបោះឆ្នោតនឹងត្រូវបានរៀបចំឡើងនៅលើទឹកដីប៉ាឡេស្ទីនទាំងអស់ ហើយបានឲ្យដឹងទៀតថា នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតគណកម្មការចំនួន ២ រួមមាន សមាជិកនៃគណៈកម្មាធិការកណ្ដាល Fatah និងគណកម្មាធិការសម្របសម្រួល PLO ដើម្បីត្រៀមរៀបចំឲ្យការបោះឆ្នោតនេះ។

តាមលោក Mahmoud Abbas ថា គណកម្មាធិការទាំងពីរនេះនឹងជួបជាមួយក្រុមប្រឹក្សាបោះឆ្នោតកណ្តាល ហើយរក្សាទំនាក់ទំនងជាមួយចលនាឥស្លាម ហាម៉ាសនិងគណបក្សដទៃទៀតក៏ដូចជាភាគីអ៊ីស្រាអែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ