ប៉ាឡេស្ទីននិងស៊ីរីឯកភាពធ្វើសកម្មភាពយោធារួមប្រឆាំងនឹង IS នៅជំរុំ Yarmouk

ប៉ាឡេស្ទីននិងស៊ីរីឯកភាពធ្វើសកម្មភាពយោធារួមប្រឆាំងនឹង IS នៅជំរុំ Yarmouk - ảnh 1
ប៉ាឡេស្ទីននិងស៊ីរីឯកភាពធ្វើសកម្មភាពយោធារួមប្រឆាំងនឹង IS នៅជំរុំ Yarmouk (AP)


        Vovworld-ដំណាងគណៈប្រតិភូប៉ាឡេស្ទីនអំពីបញ្ហាជំរុំភៀសខ្លួន Yarmouk
នៅ​ស៊ីរីនាថ្ងៃទី៩មេសាបានឲ្យដឹងថា ភាគីប៉ាឡេស្ទីនទទួលបានកិច្ចព្រមព្រៀង
ជា​មួយ​រដ្ឋអំណាចស៊ីរីអំពីការសហការសកម្មភាពយោធាសំដៅវាយ​បណ្ដេញ
កំលាំងរដ្ឋឥស្លាមស្វ័យប្រកាស IS ចេញពីជំរុំភៀសខ្លួននេះ។ ថ្លែងមតិ​នៅសន្និសីទ
កាសែតនៅក្រុង Damacus រដ្ឋមន្ត្រីក្រសួងការងារប៉ាឡេស្ទីនលោក Ahmad Majdalani
បានសង្កត់ធ្ងន់ថា វិធានការយោធានឹងជាជម្រើសតែ​មួយ​គត់និងភាគីប៉ាឡេស្ទីននៅ
ស៊ីរីនឹងចូលរួមការវាយប្រហារនេះ។ លោកបាន​ឲ្យដឹងថែមទៀតថា រដ្ឋាភិបាលស៊ីរី
បានយល់ព្រមធានាសុវត្ថិភាពសំរាប់ជន​ភៀស​ខ្លួនប៉ាឡេស្ទីននៅ Yarmouk និង
ស្នាក់នៅក្រៅពីដំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ