ប៉ាឡេស្ទីនបដេសេធការរួមបញ្ចូលតំបន់លំនៅដ្ឋាននៅត្រើយខាងលិច

(VOVWORLD) -ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានរិះគន់ការបោះឆ្នោតរបស់គណៈបក្សកាន់អំណាចអ៊ីស្រាអែល ដោយបានគាំទ្រការរួមបញ្ចូលតំបន់លំនៅដ្ឋានជ្វីហ្វនៅត្រើយខាងលិច ព្រមទាំងរិះគន់ភាពស្ងៀមស្ងាត់របស់អាមេរិកចំពោះបញ្ហានេះ។
ប៉ាឡេស្ទីនបដេសេធការរួមបញ្ចូលតំបន់លំនៅដ្ឋាននៅត្រើយខាងលិច - ảnh 1ប៉ាឡេស្ទីនបដេសេធការរួមបញ្ចូលតំបន់លំនៅដ្ឋាននៅត្រើយខាងលិច 

ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានរិះគន់ការបោះឆ្នោតរបស់គណៈបក្សកាន់អំណាចអ៊ីស្រាអែល ដោយបានគាំទ្រការរួមបញ្ចូលតំបន់លំនៅដ្ឋានជ្វីហ្វនៅត្រើយខាងលិច ព្រមទាំងរិះគន់ភាពស្ងៀមស្ងាត់របស់អាមេរិកចំពោះបញ្ហានេះ។ នាថ្ងៃទី ១ មករា លោក Abbas បានអះអាងថា ការបោះឆ្នោតមិនបង្ខំរបស់គណៈកម្មាធិការមជ្ឈឹមគណបក្ស Likud របស់នាយករដ្ឋមន្ត្រីមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyaho នាថ្ងៃទី ២៣ ធ្នូ ឆ្នាំ ២០១៧ នឹងមិនអាចប្រព្រឹត្តិទៅបាន បើសិនជាគ្មានការគាំទ្ររបស់រដ្ឋបាលអាមេរិក។ លោក Abbas ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិមានសកម្មភាពប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែលចំពោះសិទ្ធិរបស់ប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ