ប៉ាឡេស្ទីនបានឯកភាពបញ្ឈប់រយៈពេល៨ឆ្នាំបែកចែកផ្ទៃក្នុង

ប៉ាឡេស្ទីនបានឯកភាពបញ្ឈប់រយៈពេល៨ឆ្នាំបែកចែកផ្ទៃក្នុង - ảnh 1
ប៉ាឡេស្ទីនបានឯកភាពបញ្ឈប់រយៈពេល៨ឆ្នាំបែកចែកផ្ទៃក្នុង (AFP)



        Vovworld-បណ្ដាភាគីរបស់ប៉ាឡេស្ទីននាថ្ងៃទី២២មេសាបានចាប់ផ្ដើមឡើង​វិញការខំប្រឹងប្រែងសម្រុះសម្រួលជាតិរវាងត្រើយខាងលិចនិងដំបន់ Gaza ក្នុង​កាលៈទេសៈដែលការចរចារសន្តិភាពជាមួយអ៊ីស្រាអែលដោយអាមេរិកជាអជ្ញា​កណ្ដាលអាចដួលរំលំ។ ក្រុមចរចាររបស់អង្គការរំដោះប៉ាឡេស្ទីន (PLO) ដឹកនាំ
​ដោយលោក Azzam al-Ahmad បានទៅកាន់ទីក្រុង Gaza សំដៅរស់រានឡើងវិញ​
ការ​ខំប្រឹងប្រែងឯកភាពជាតិដែលត្រូវផ្អាកតាំងពីយូរមក។ គណៈប្រតិភូ PLO បាន
ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីតែងតាំងដោយខ្លួនឯងរបស់ចលនា Hamas នៅ
Gaza លោក Ismail Haniya និងលោក Mussa Abu Marzuq។ នៅជំនួប​សន្ទនានេះ ភាគីទាំងពីរបានឯកភាពអនុវត្តកិច្ចព្រមព្រៀងសំដៅបញ្ឈប់រយៈ​ពេល​៨ឆ្នាំបែង
ចែកផ្ទៃក្នុង។ លោក al Ahmed បានឲ្យដឹងថា ការចរចារនាពេល​ខាង​មុខជាមួយ
ថ្នាក់ដឹកនាំនៅ Gaza នឹងរួមមានការបង្កើតរដ្ឋាភិបាល​សាមគ្គីភាព​និងកំណត់
ថ្ងៃរៀបចំការបោះឆ្នោតរដ្ឋសភានិងប្រធានាធិបតីក៏ដូចជាជ្រើសតាំងក្រុមប្រឹក្សា
ជាតិប៉ាឡេស្ទីន (PNC) ស្ថាប័ននិតិបញ្ញត្តិរបស់ PLO តាំងទីស្ដីការ​នៅ​ឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ