ប៉ាឡេស្ទីនប្រឆាំងជំទាស់ចំពោះសេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតអាមេរិកនៅអ៊ីស្រាអែលស្តីពីតំបន់ត្រើយខាងលិច (West Bank)

(VOVWORLD) - នាថ្ងៃទី ៩ ខែមិថុនា ក្រសួងការបរទេសប៉ាឡេស្ទីនបានប្រកាសថាមានផែនការដាក់ពាក្យបណ្តឹងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល លោក David Friedman ទៅកាន់តុលាការព្រម្មទ័ណ្ឌអន្តរជាតិ (ICC) ដោយសារការថ្លែងរបស់លោក David Friedman បានផ្តោតលើការដែលអ៊ីស្រាអែលរួមបញ្ចូលបណ្តាចំណែកនៃតំបន់ត្រើយខាងលិចរបស់ប៉ាឡេស្ទីនគឺជាការ "ស្របច្បាប់" ។
ប៉ាឡេស្ទីនប្រឆាំងជំទាស់ចំពោះសេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតអាមេរិកនៅអ៊ីស្រាអែលស្តីពីតំបន់ត្រើយខាងលិច (West Bank) - ảnh 1 ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល លោក David Friedman

ក្នុងសេចក្តីប្រកាសសារព័ត៌មានមួយ ក្រសួងការបរទេសប៉ាឡេស្ទីនបានពណ៌នាអត្ថាធិប្បាយរបស់លោក David Friedman គឺឆ្លុះបញ្ចាំងអំពីភាពលំអៀងរបស់    អាមេរិកចំពោះការកាន់កាប់របស់អ៊ីស្រាអែល។ មួយថ្ងៃមុននោះ ឆ្លើយបទសម្ភាសន៍ជាមួយកាសែត The New York Times លោក David Friedman បានអះអាងថា អ៊ីស្រាអែលបានធ្វើត្រឹមត្រូវនៅពេលដែលបានរួមបញ្ចូលចំណែកនានានៃតំបន់ខាងលិច ហើយទម្លាក់កំហុសទៅលើរដ្ឋអំណាចប៉ាឡេស្ទីនអំពីការជាប់គាំងនាពេលបច្ចុប្បន្ន ក្នុងដំណើរការសន្តិភាពជាមួយអ៊ីស្រាអែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ