ប៉ាឡេស្ទីនប្រឆាំងនឹងប្រទេសប្រេស៊ីលដោយសារបើកខុទ្ទកាការទូតប្រចាំនៅទីក្រុង Jerusalem

(VOVWORLD) - អាជ្ញាធរប៉ាឡេស្ទីនបានកោះហៅឯកអគ្គរដ្ឋទូតប្រេស៊ីល ដើម្បីប្រឆាំងជំទាស់ចំពោះការដែលប្រទេសអាមេរិកខាងត្បូងនេះបានបើកខុទ្ទកាល័យការទូតនៅទី Jerusalem ។
ប៉ាឡេស្ទីនប្រឆាំងនឹងប្រទេសប្រេស៊ីលដោយសារបើកខុទ្ទកាការទូតប្រចាំនៅទីក្រុង Jerusalem - ảnh 1 ប៉ាឡេស្ទីនប្រឆាំងនឹងប្រទេសប្រេស៊ីលដោយសារបើកខុទ្ទកាការទូតប្រចាំនៅទីក្រុង Jerusalem

សេចក្តីប្រកាសរបស់ក្រសួងប៉ាឡេស្ទីនបានចេញផ្សាយកាលពីថ្ងៃទី ៣១ ខែមីនា ដោយសង្កត់ធ្ងន់លើការសម្រេចចិត្តរបស់ប្រទេសប្រេស៊ីលគឺជាសកម្មភាពគួរឲ្យថ្កោលទោស ហើយតំណាងឱ្យការរំលោភបំពានលើច្បាប់អន្តរជាតិយ៉ាងច្បាស់លាស់ ព្រមទាំងអះអាងថានេះគឺជាកាយវិកាបង្កហេតុមួយដែលសំដៅទៅប្រជាជនប៉ាឡេស្ទីននិងសិទ្ធិរបស់គេផងដែរ។ ប៉ាឡេស្ទីននឹងធ្វើការពិគ្រោះជាមួយបណ្តាប្រទេសអារ៉ាប់ ដើម្បីបង្កើតឡើងនូវគោលជំហរឯកភាពមួយក្នុងការប្រឆាំងនឹងទស្សនៈរបស់ប្រទេសមួយចំនួន។ សេចក្ដីប្រកាសនេះបានសង្កត់ធ្ងន់ លើការសម្រេចចិត្តរបស់អាមេរិក អ៊ីស្រាអែលនិងប្រទេសជាច្រើនដែលទទួលស្គាល់ទីក្រុង Jerusalem គឺជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល នឹងមិនដែលទទួលបាននូវដំណើរការស្របច្បាប់លើតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ