ប៉ាឡេស្ទីនពន្លឿនដំណើរការចរចារអំពីការបង្កើនរដ្ឋាភិបាលសាមគ្គីភាព


ប៉ាឡេស្ទីនពន្លឿនដំណើរការចរចារអំពីការបង្កើនរដ្ឋាភិបាលសាមគ្គីភាព - ảnh 1
ប៉ាឡេស្ទីនពន្លឿនដំណើរការចរចារអំពីការបង្កើនរដ្ឋាភិបាលសាមគ្គីភាព (image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៤ ឧសភា មន្ត្រីជាន់ខ្ពស់នៃគណៈបក្ស Fatah របស់ប៉ាឡេស្ទីន
លោក  Azzam al-Ahmed បានទៅបំពេញទស្សនកិច្ចនៅតំបន់ Gaza ដើម្បីដំណើរការ
ចរចារជាមួយថ្នាក់ដឹកនាំចលនា  Hamas អំពីការបង្កើតរដ្ឋាភិបាល សាមគ្គីភាពជាតិ
អន្តរកាលមួយ។ នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្រុះសម្រួល ជាតិដែលអង្គ
ការរំដោះប៉ាឡេស្ទីន (PLO) ដឹកនាំដោយគណៈបក្ស Fatah បានចុះ ហត្ថលេខាជាមួយ
ចលនា Hamas នាថ្ងៃទី ២៣ មេសា កន្លងមក។ តាមនោះ ភាគីទាំង ២ នឹងពិភាក្សាអំពី
ការបង្កើតរដ្ឋាភិបាលបច្ចេកកាធិតេយ្យឯករាជ្យដឹកនាំ ដោយប្រធានាធិបតីប៉ាឡេស្ទីន
លោក Mahmoud Abbas ដែលបើកផ្លូវសំរាប់ការបោះ ឆ្នោតសកលដែលត្រូវបាន
ផ្អាក់ក្នុងរយៈពេលយូរអង្វែង។  មុននោះ តំណាងគ្រប់រូប របស់ Fatah និង  Hamas បានជួបពិភាក្សាអំពីសាមសភាពនៃរដ្ឋាភិបាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ