ប៉ាឡេស្ទីនរំលឹកខួបអនុស្សារវរីយ៍ទិវាបង្កើតចលនា Fatah

(VOVworld) – នាថ្ងៃទី ៤ មករា មនុស្សចំនួន ១ លាននាក់ គាំទ្រចលនា Fatah​ របស់
ប្រធានាធិបតី ប៉ាឡេស្ទីន លោក Mahmud Abbas បានរៀបចំពិធីមីទ្ទីញរំលឹកខួបអនុ
ស្សារវរីយ៍ទិវាបង្កើតចលនា Fatah​  នេះ ដោយមានទ្រង់ទ្រាយដ៏ធំ​នៅតំបន់ Gaza ។ ក្នុងបទថ្លែងមតិតាមទូរសណ្ឌរបស់ប្រធានាធិបតី Mahmud Abbas ក្នុងឱកាសនេះ
លោក Abbas បានអះអាងថា៖ ចលនា Fatah​ ត្រូវបានបង្កើតដើម្បីបំរើរដ្ឋប៉ាឡេស្ទីន
និងជានិច្ចកាលស្មោះត្រង់ចំពោះបុព្វហេតុនេះ។ សមាគ្គីប្រជាជាតិគឺជាមូលដ្ឋាន
ដែលភាគីទាំងឡាយប៉ាឡេស្ទីនកំពុងរងចាំ។ ក្រៅពីនោះ ការបញ្ឈប់ការទន្ត្រានកាន់
កាប់របស់អ៊ីស្រាអែលនៅលើតំបន់ដី Gaza គឺការអាទិភាពសំខាន់ផ្សេងទៀត សំដៅ
រំដោះតំបន់ដី Gaza ។ ក្នុងឱកាសនេះ ចលនា Hamas ក៏បានផ្ញើសារទូរលេខអប់អរ
សាទចលានា Fatah ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ