ប៉ាឡេស្ទីនស្នើអ.ស.បបើកកិច្ចប្រជុំបន្ទាន់ស្តីពីការដែលអ៊ីស្រាអ៊ែលពង្រីកទីប្រជុំជន

ប៉ាឡេស្ទីនស្នើអ.ស.បបើកកិច្ចប្រជុំបន្ទាន់ស្តីពីការដែលអ៊ីស្រាអ៊ែលពង្រីកទីប្រជុំជន - ảnh 1
ទិដ្ឋភាពនៃទីប្រជុំជនហ្ស៊ូប (រូបថតៈ TTXVN)

 
(VOVworld)-នាយប់ថ្ងៃទី២៧តុលា ប្រធានាធិបតីប៉ាឡេស៊ីន លោក​ Mahmuod
Abbas បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បើកកិច្ចប្រជុំបន្ទាន់ សំដៅ
 រាំងស្កាត់ការដែល អ៊ីស្រាអ៊ែលពង្រីកទីប្រជុំជនសម្រាប់ជនហ្ស៊ីបនៅ Jerusalem
 ។ ប៉ាឡេស្ទីន ក៏បានអំពាវនាវក្រុមប្រឹក្សាសន្តិសុខអ.ស.បមានសកម្មភាពភ្លាម
មួយរំពេក សំដៅរាំងស្កាត់រលកកសាងទីប្រជុំជនថ្មី ដែលរដ្ឋាភិបាលអ៊ីស្រអ៊ែល
ទើបនឹងជូនដំណឹងក្នុងថ្ងៃដដែល។ នាយប់ថ្ងៃទី២៧តុលានេះដែរ ប្រទេស Jordan
 ក៏បានស្នើរ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាអំពី
ការដែល អ៊ីស្រាអ៊ែលរៀបចំផែនការកសាងបន្ថែមទីប្រជុំជន សម្រាប់ជនហ្ស៊ីប
នៅភាគខាងកើត Jerusalem។ ប្រធានផ្លាស់វែណរបស់ក្រុម ប្រឹក្សាសន្តិសុខអ.ស.ប
 គឺប្រទេសអាហ្សង់ទីន នឹងជាប្រទេសកំណត់ពេលវេលា បើកកិច្ចប្រជុំបន្ទាន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ