ប៉ាឡេស្ទីនអំពាវនាវឲ្យរដ្ឋអំណាចហ្ស៊ីបបញ្ឈប់ការទន្ទ្រានកាន់កាប់របស់ខ្លួន

(VOVworld) – នាថ្ងៃទី ៥ មិថុនា ជនប៉ាឡេស្ទីនក្នុងតំបន់ត្រើយខាងលិច តំបន់ Gaza
និងតំបន់ Jerusalem ខាងកើត បានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើក ទី ៤៦ ទិវា
សង្គ្រាមអារ៉ាប់-អ៊ីស្រាអែល​ឆ្នាំ ១៩៦៧។ ព្រមទាំង គេអំពាវនាវឲ្យរដ្ឋ អំណាចហ្ស៊ីប
បញ្ឈប់ការទន្ទ្រានកាន់កាប់របស់ខ្លួននិងបង្កើតប្រទេសឯករាជ្យមួយ។ បណ្ដាការធ្វើ
ប៉ាតុកម្មជាច្រើនបានប្រព្រឹត្តទៅក្នុងទូទាំងប្រទេសប៉ាឡេស្ទីន។ ជំលោះមួយចំនួន
រវាងជនប៉ាឡេស្ទីនជាមួយកងកំលាំងអ៊ីស្រាអែលក៏បានកើត មានឡើងនៅទីក្រុង
Ramallah។ ថ្លែងមតិក្នុងតំបន់ត្រើយខាងលិច ប្រធានាធិបតី ប៉ាឡេស្ទីន លោក Mahmoud
Abbas បានសង្កត់ធ្ងន់ថា៖ នឹងគ្មានសន្តិភាព ស្ថិរភាពនិង ការអភិវឌ្ឍន៍ក្នុងតំបន់
ប្រសិនបើ កងទ័ពអ៊ីស្រាអែលមិន​បញ្ឈប់ការទន្ទ្រានកាន់កប់នៅតំបន់ដែនដីរបស់
ប៉ាឡេស្ទីនទេនោះ។ ក្នុងពេល នោះ អ្នកដឹកនាំចលនា Hamas ក៏បានឲ្យដឹងថា៖  ជនប៉ាឡេស្ទីនមានសិទ្ធិរស់ នៅដោយសេរីនិងឯករាជ្យក្នុងតំបន់ដែនដីរបស់ខ្លួន។
ស្តីពីរដ្ឋាភិបាលថ្មី នាយករដ្ឋម​ន្ត្រីប៉ាឡេស្ទីន លោក​ Rami Hamallah នឹងប្រកាស
គណៈមន្ត្រីថ្មី​ នាយប់ថ្ងៃទី ៦ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ