ផ្កាយរណប NanoDragon នឹងត្រូវបានបាញ់បង្ហោះឡើងគន្លងគោចរនៅថ្ងៃទី ១ ខែតុលា

(VOVWORLD) - ផ្កាយរណប NanoDragon គឺជាផលិតផលនៃគម្រោង “ស្រាវជ្រាវ រចនា ផលិត ដាក់ឲ្យដំណើរការនិងសាកល្បងប្រតិបត្តិការផ្កាយរណបខ្នាតមីក្រូកម្រិត Nano” ក្រោម “កម្មវិធីវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាជាតិស្តីពីបច្ចេកវិទ្យាអវកាសដំណាក់កាលឆ្នាំ ២០១៦ - ២០២០”។
ផ្កាយរណប NanoDragon នឹងត្រូវបានបាញ់បង្ហោះឡើងគន្លងគោចរនៅថ្ងៃទី ១ ខែតុលា - ảnh 1ផ្កាយរណប NanoDragon របស់វៀតណាមត្រូវបានប្រគល់ជាផ្លូវការទៅឱ្យប្រទេសជប៉ុននៅថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២១  (រូបថត៖ មជ្ឈមណ្ឌលអវកាសវៀតណាម)

មជ្ឈមណ្ឌលអវកាស វៀតណាម (បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម) បានឲ្យដឹងនៅថ្ងៃទី ២០ ខែសីហាថា ទីភ្នាក់ងារអវកាសជប៉ុន (JAXA) បានប្រកាសជាផ្លូវការនូវកាលវិភាគ នៃការបាញ់បង្ហោះផ្កាយ រណប Nanodragon របស់វៀត ណាមនៅថ្ងៃទី១ តុលាខាងមុខនេះ។ នៅក្នុងការបាញ់បង្ហោះលើកនេះ មីស៊ីល Epsilon 5 នឹងចាកចេញពីកន្លែងបាញ់បង្ហោះនៃមជ្ឈមណ្ឌលអវកាស Uchinoura ខេត្ត Kagoshima ភាគខាងត្បូង ប្រទេសជប៉ុន ដោយដឹកបញ្ចូនផ្កាយរណបចំនួន ៩ គ្រឿង ចូលទៅក្នុងគន្លងគោចរ ក្នុងនោះមានទាំងផ្កាយរណបវៀតណាមមួយគ្រឿងដែលមានឈ្មោះថា NanoDragon (ទម្ងន់ ៣,៨ គីឡូក្រាម) និងផ្កាយរណបជប៉ុនចំនួន ៨ គ្រឿងផ្សេងទៀត។ ផ្កាយរណប NanoDragon គឺជាផលិតផលនៃគម្រោង “ស្រាវជ្រាវ រចនា ផលិត ដាក់ឲ្យដំណើរការនិងសាកល្បងប្រតិបត្តិការផ្កាយរណបខ្នាតមីក្រូកម្រិត Nano” ក្រោម“ កម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិស្តីពីបច្ចេកវិទ្យាអវកាសដំណាក់កាលឆ្នាំ ២០១៦ - ២០២០”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ