ផ្គត់ផ្គង់ប្រភពថាមពលពន្លឺព្រះអាទិត្យអណ្តែតដោយទ្រង់ទា្រយធំជាលើកដំបូងនៅវៀតណាម

(VOVWORLD) -កញ្ចប់ហិរញ្ញប្បទាននេះរួមមាន ប្រាក់កម្ចីដែលមានតម្លៃ ១៧,៦ លានដុល្លារអាមេរិករបស់ ធនាគារអភិវឌ្ឍន៍អាស៊ី។ 

នាថ្ងៃទី ២ ខែតុលា ធនាគារអភិវឌ្ឍអាស៊ី (ADB) បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងលើប្រាក់កម្ចីចំនួន ៣៧ លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនភាគហ៊ុនវារីអគ្គិសនី Đa Nhim - Hàm Thuận - Đa Mi (DHD) ដើម្បីផ្ដល់ជំនួយដល់ការតម្លើងប្រព័ន្ធថ្មថាមពលពន្លឺព្រះអាទិត្យអណ្តែតដែលមានអនុភាព ៤៧.៥ មេហ្កាវ៉ាត់ នៅលើអាងស្តុកទឹកនាបច្ចុប្បន្នរបស់រោងចក្រវារីអគ្គិសនី Đa Mi ដោយមានអនុភាព ១៧៥ មេហ្កាវ៉ាត់របស់ក្រុមហ៊ុន DHD។

កញ្ចប់ហិរញ្ញប្បទាននេះរួមមាន ប្រាក់កម្ចីដែលមានតម្លៃ ១៧,៦ លានដុល្លារអាមេរិករបស់ ធនាគារអភិវឌ្ឍន៍អាស៊ី។ ប្រាក់កម្ចីនេះត្រូវបានបំពេញបន្ថែមទឹកប្រាក់ចំនួន ១៥ លានដុល្លារអាមេរិក ក្រោមការជួយឧបត្ថម្ភរបស់មូលនិធិបម្រែបម្រួលអាកាសធាតុកាណាដា សំដៅលើកទឹកចិត្តវិនិយោគលើវិស័យឯកជនសម្រាប់គម្រោងបន្សាំនឹងបម្រែបម្រួលអាកាសធាតុនៅអាស៊ីប៉ាស៊ីហ្វីក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ