ផ្តល់ជំនួយ ៨០ លានដុល្លាអាមេរិក ដើម្បីកែលំអរហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ នៅទីក្រុង Thai Nguyen

(VOVWORLD) -នាថ្ងៃទី ២៣ ខែមិថុនា គណៈនាយកប្រតិបត្តិធនាគារពិភពលោកបានផ្តល់សច្ចាប័នលើកញ្ចប់ឥណទានមានតម្លៃ ៨០ លានដុល្លារអាមេរិករបស់សមាគមអភិវឌ្ឍន៍ អន្តរជាតិ (IDA) ដើម្បីកែលម្អគុណភាព នៃគម្រោងការណ៍ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងសំខាន់ៗនៅទីក្រុង Thai  Nguyen និង ភាគខាង ឦសាននៃ ប្រទេស វៀតណាម។

ឥណទាននេះក៏នឹងជួយឧបត្ថម្ភក្នុងការកែលម្អការកសាងផែនការណ៍ប្លង់ជាក់ ស្តែងនិងការគ្រប់គ្រងទីក្រុងដែលមានគិតដល់កត្តានៃការប្រែប្រួលអាកាសធាតុនិងហានិភ័យនៃគ្រោះធម្មជាតិ។ គម្រោងអភិវឌ្ឍន៍ទីក្រុងចម្រុះនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន ៨១.០០០ នាក់នៅទីក្រុង Thai  Nguyen ហើយគម្រោងនេះក៏ជួយលើកកំពស់សមត្ថភាពរបស់អាជ្ញាធរទីក្រុង Thai  Nguyen ដោយមានជំនួយខាងបច្ចេកទេស ព្រមទាំង ការបង្កើត យុទ្ធសាស្រ្តផែនការ ទីក្រុង រួមជាមួយ ផែនការកែល្អគមនាគមន៍សាធារណៈ និងការគ្រប់គ្រងទ្រព្យ សម្បត្តិប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ