ផ្ទុះគ្រាប់បែកនៅក្រុងព្រុចសែល

ផ្ទុះគ្រាប់បែកនៅក្រុងព្រុចសែល - ảnh 1
ទិដ្ឋភាពផ្ទុះគ្រាប់បែកនៅអាកាសយាន្តព្រុចសែល


(VOVworld)- ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកបានជូនដំណឹងថា មានការផ្ទុះ​គ្រាប់
បែកចំនួន ២បានកើនឡើងជាបន្តបន្ទាប់​នៅ​អាកាសយានដ្ឋានព្រុចសែលនាព្រឹក
ថ្ងៃទី២២ មិនា។​ទីភ្នាក់ងារសារព័ត៌មាន “Sky news” បានឲ្យដឹងថា ការផ្ទុះពោល
ខាងលើ កើតមានឡើងនៅអាកាសយានដ្ឋានព្រុចសែលនិងជិតកន្លែង​ត្រួតពិនិត្យ​
សំបុត្រ​ របស់ក្រុមហ៊ុនអាកាសចរណ៍ American Airline។ អ្នកនាំពាក្យបូលិស្តនៃ
ប្រទេសនេះបានបញ្ជាក់ថា ការផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះព្រុចសែល
បណ្តាល ឲ្យមនុស្សចំនួន១៧នាក់ត្រូវស្លាប់និង៣០នាក់ផ្សេងទៀតរងរបួស។
ជើងហោះ ហើរទៅមកនៅព្រលានយន្តហោះនេះត្រូវផ្អាកសកម្មភាពជា
បណ្តោះ អាសន្ន។ សាក្សីមួយនាក់បានឲ្យដឹងថា គាត់បានឃើញគ្រាប់បែកតូចមួយ
គ្រាប់នៅកន្លែងរង់ចាំបំពេញបែបបទ។ ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន
Belga បានឲ្យដឹងថា មុននឹងកើតមានឡើងឧប្បត្តិហេតុពោលខាងលើ ឃើញមានខ្មាន់ កាំភ្លើងនៅកន្លែងកើតហេតុហើយ ស្រែកពាក្យស្លោកដោយភាសាអារ៉ាប់។

       អាជ្ញាធរបែលហ្សិកបានប្រកាសអាសន្នក្នុងកម្រិតជាអតិបរមាលើទូទាំង
ប្រទេសភ្លាមមួយរំពេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ