ផ្នែកការទូតត្រូវមានភាពម្ចាស់ការ រវៀសរវៃនិងច្នៃប្រឌិតដើម្បីផលប្រយោជន៍របស់ប្រជាជាតិ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ទោះជាបរិយាកាសកិច្ចការបរទេសមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងពិបាកទាយទុកជាមុនក៏ដោយ ប៉ុន្តែក្រសួងការបរទេសបានធ្វើសេនាធិការដោយទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពជូនបក្សនិងរដ្ឋ អំពីបញ្ហានានាពាក់ព័ន្ធដល់កិច្ចការបរទេស ចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ 
ផ្នែកការទូតត្រូវមានភាពម្ចាស់ការ រវៀសរវៃនិងច្នៃប្រឌិតដើម្បីផលប្រយោជន៍របស់ប្រជាជាតិ - ảnh 1ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VGP)

នេះគឺជាការតម្រូវរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅជំនួបធ្វើការជាមួយក្រសួងការបរទេសកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា នៅទីក្រុងហាណូយ អំពីការអនុវត្តគោលមាគ៌ាកិច្ចការបរទេសតាមស្មារតីនៃសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ទោះជាបរិយាកាសកិច្ចការបរទេសមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងពិបាកទាយទុកជាមុនក៏ដោយ ប៉ុន្តែក្រសួងការបរទេសបានធ្វើសេនាធិការដោយទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពជូនបក្សនិងរដ្ឋ អំពីបញ្ហានានាពាក់ព័ន្ធដល់កិច្ចការបរទេស ចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ ក្រសួងបានសហការអនុវត្តន៍ដោយព្រមៗគ្នា និងប្រកបដោយភាពច្នៃប្រឌិត នូវសកម្មភាពការទូតនយោបាយ ការទូតសេដ្ឋកិច្ច ការទូតវប្បធម៌-ឃោសនាកិច្ចការបរទេស និងការងារចំពោះជនវៀតណាមនៅឯបរទេស ក៏ដូចជាការគាំពារពលរដ្ឋផងដែរ។

បើតាមលោកនាយករដ្ឋមន្រ្តីចាត់ទុកថា បរិយាកាសកិច្ចការបរទេសក្នុងប៉ុន្មានឆ្នាំខាងមុខ បន្តមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគស្មាញនិងពិបាកទាយទុកជាមុន ទាំងខាងសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច ដូច្នេះបានជា ក្រសួងការបរទេសត្រូវជំរុញយ៉ាងខ្លាំងក្លានូវតួនាទីឈានមុខគេក្នុងការបង្កើតនិងរក្សាឲ្យបានរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព ព្រមទាំងគៀងគរប្រភពធនធាននានាដើម្បីបម្រើការអភិវឌ្ឍ ចូលរួមចំណែកលើកកំពស់ឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិផងដែរ។ ដើម្បីសម្រេចបានគោលដៅខាងលើ ក្រសួងចាំបាច់ត្រូវបន្តជំរុញខ្លាំងនិងលើកកំពស់ប្រសិទ្ធភាពនៃការទូតទ្វេភាគី ពហុភាគី ការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ ព័ត៌មានកិច្ចការបរទេស ការងារចំពោះជន វៀតណាមនៅឯបរទេសនិងការគាំពារពលរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ