ផ្នែកការទូតវៀតណាមប្ដេជ្ញាការពារផលប្រយោជន៍ជាតិនិងប្រជាជាតិ

(VOVworld) - ឆ្លើយសម្ពាសន៍ជាមួយអ្នកយកព័ត៏មាននៃវិទ្យុសំលេងវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបង្កើតផ្នែកការទូតវៀតណាម
(២៨ សីហា ១៩៤៥ ២៨ សហីហា ២០១៤) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង
ការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា ផ្នែកការទូតប្ដេជ្ញាការ
ពារផលប្រយោជន៍របស់ជាតិនិងប្រជាជាតិជានិច្ច បើទោះបីស្ថានភាពអន្តរជាតិមាន
បំរ៉ែបំរួលដ៏ស្មុគស្មាញយ៉ាងណាក៏ដោយ។ក្នុងនោះ ភារកិច្ចសំខាន់នាបច្ចុប្បន្នគឺរក្សា
រឹងមាំបរិយាកាសសន្តិភាពស្ថិរភាពនិងបង្កគ្រប់លក្ខណៈអន្តរជាតិងាយស្រួលដើម្បី
អភិវឌ្ឍន៍ប្រទេស និងសហការយ៉ាងស្អិតរមួតជាមួយផ្នែកយោធាសន្តិសុខសំដៅការ
ពារដ៏រឹងមាំអធិបតេយ្យភាព និងបូរណភាពដែនដីរបស់មាតុប្រទេស ជាពិសេសគឺ
អធិបតេយ្យភាពអំពីកោះសមុទ្រ។

ផ្នែកការទូតវៀតណាមប្ដេជ្ញាការពារផលប្រយោជន៍ជាតិនិងប្រជាជាតិ - ảnh 1
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh

លោក Pham Binh Minh បានចាត់ទុកថា ប្រភពធនធានមនុស្ស ជាកត្ដាសំខាន់បំ
ផុត ដែលសម្រេចកំណត់ការជោគជ័យនៃគោលមាគ៌ាគោលនយោបាយការទូត។
ដោយហេតុនេះ ជួរកម្មាភិបាលផ្នែកការទូត កាន់តែសកម្មថែមទៀតដើម្បីបំពេញ
ការងារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ