ផ្នែកតម្បាញកាត់ដេវៀតណាមអនុវត្តដំណោះស្រាយជាច្រើនសំដៅសម្រេចបានគោលដៅកំណើន

ផ្នែកតម្បាញកាត់ដេវៀតណាមអនុវត្តដំណោះស្រាយជាច្រើនសំដៅសម្រេចបានគោលដៅកំណើន - ảnh 1
ផ្នែកតម្បាញកាត់ដេវៀតណាមអនុវត្តដំណោះស្រាយជាច្រើនសំដៅ សម្រេចបាន
 គោលដៅកំណើន

(VOVworld)-ឆ្នាំ២០១៦ ការនាំចេញទំនិញតម្បាញកាត់ដេររបស់វៀតណាមគ្រាន់តែ
ទទួល បានជាង២៨ពាន់លានដុល្លាអាមេរិកប៉ុណ្ណោះ ពោលគឺទាបជាង១,៧ដុល្លា
ប្រៀបនឹងគោលដៅដែល បានដាក់ចេញពីដើមឆ្នាំ។ ដើម្បីទទួលបានលទ្ធផលខ្ពស់
តាំងពីដើមឆ្នាំ ផ្នែកតម្បាញ​កាតដេរទាំងមូលបានអនុវត្តដំណោះស្រាយមានចរិត
លក្ខណៈលោតផ្កោះជាច្រើន។​តាមលោក Le Tien Truong អគ្គនាយកសម្ព័ន្ធក្រុម
ហ៊ុនតម្បាញកាត់ដេរវៀតណាម ថា សម្ព័ន្ធក្រុមហ៊ុននេះនឹងឆ្ពោះទៅការបង្កើន
លក្ខណៈម្ចាស់ការក្នុងការងារទីផ្សារ ជាពិសេសនៅទីផ្សារសំខាន់ៗដូចជា អាមេរិក
 EU និងជប៉ុន។ លោក Le Tien Truong បានឲ្យដឹងថា ៖

        “ក្នុងឆ្នាំ២០១៧នេះ ផ្នែកតម្បាញកាត់ដេរ ខិតខំប្រឹងប្រែងទទួលឲ្យបានកំណើន
ជាង៧% នេះជាគោលដៅពោរពេញទៅដោយបញ្ហាប្រឈម។ ផ្នែកនេះនឹង ប្រមូលផ្តុំ
បង្កើនចំណែកទីផ្សារ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពលើបណ្តា កិច្ចព្រមព្រៀង
ពាណិជ្ជកម្មរវាងវៀតណាមជាមួយសហភាពសេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប។ វៀតណាមក៏បាន
រក្សាចំណែកទីផ្សារនៅទីផ្សារអាមេរិកផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ