ផ្នែកទេសចរណ៍បារាំងរងផលប៉ះពាល់ដោយបណ្ដាការវាយប្រហារភេរវកម្ម

ផ្នែកទេសចរណ៍បារាំងរងផលប៉ះពាល់ដោយបណ្ដាការវាយប្រហារភេរវកម្ម - ảnh 1
បរិមាណភ្ញៀវទេសចរអន្តរជាតិទៅកាន់បារាំងថយចុះយ៉ាងខ្លាំងដោយសារស្ថានការណ៍អស្ថិរភាពសន្តិសុខ (រូបថត៖Reuters)

(VOVworld) - ផ្នែកទេសចរណ៍របស់បារាំងកំពុងប្រឈមមុខនឹងការលំបាក
ជាច្រើន ដោយសារបរិមាណភ្ញៀវទេសចរអន្តរជាតិដែលជ្រើសរើសបារាំងជាកន្លែង
កំសាន្តកាន់តែថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។មូលហេតុនៃការថយចុះនេះគឺដោយ
សារភ្ញៀវទេសចរព្រួយបារម្ភថា គេនឹងក្លាយទៅជាជនរងគ្រោះនៃការវាយប្រហារ
ជ្រុលនិយម ដូចជាករណីភេរវកម្មបង្ហូរឈាមដែលបានកើនមានឡើងនៅក្រុង
Paris និងក្រុង Nice នាពេលកន្លងទៅ។បរិមាណភ្ញៀវទេសចរអន្តរជាតិទៅកាន់
បារាំងក្នុងខែកក្កដាកន្លងទៅបានថយចុះ១០%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ
ទៅមិញ។ជាពិសេស ក្នុងសប្ដាហ៍ទី៣នៃខែកក្កដាតែប៉ុណ្ណោះ បន្ទាប់ពី កើតមាន
ឡើងការវាយប្រហារដោយឡានដឹកទំនិញនៅទីក្រុង Nice ដែល បណ្ដាលឲ្យ
មនុស្ស៨៤នាក់ស្លាប់នោះ បរិមាណភ្ញៀវទេសចរកក់ទួរទៅកាន់ទីក្រុង នេះបាន
ថយចុះ៥៧%។តាមអ្នកជំនាញការនៃផ្នែកទេសចរណ៍ថា ទន្ទឹមនឹងភេរវកម្ម ស្ថាន
ភាពអំពើហឹង្សាក្នុងការធ្វើបាតុកម្មនិងគ្រោះចោប្លន់តម្រង់ទៅលើ ភ្ញៀវទេសចរមក
ពីទ្វីបអាស៊ី ក៏ជាមូលហេតុបណ្ដាលឲ្យភ្ញៀវទេសចរអន្តរជាតិមិន ចូលចិត្តទៅកាន់
បារាំងទៀតទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ