ផែនការថ្មីរបស់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកលោក D.Trump សំដៅទប់ទល់នឹង "រលក" ពីអាមេរិកកណ្តាល

(VOVWORLD) -   បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលរដ្ឋសភាឱ្យផ្តល់ថវិកាដើម្បីសាងសង់ជញ្ជាំងនៅព្រំដែនជាប់ជាមួយម៉ិកស៊ីកនោះ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងគណបក្សសាធារណរដ្ឋបានផ្លាស់ប្តូរបញ្ហាទៅការលើកសំណើស្តីពីការបណ្តេញចេញយ៉ាងឆាប់រហ័សនិង        សាមញ្ញៗចំពោះកុមារនិងគួ្រសាររបស់ជនចំណាកស្រុកខុសច្បាប់មកពីអាមេ       រិកកណ្តាល។
ផែនការថ្មីរបស់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកលោក D.Trump សំដៅទប់ទល់នឹង  ប្រធានាធិបតីអាមេរិក លោក Donald Trump

សមាជិកសភាគណបក្សសាធារណរដ្ឋ មានបំណងចង់បណ្តេញចេញជនចំណាកស្រុកពីហ្គាតេម៉ាឡា អេលសាវ៉ាឌ័រ និងហុនឌូរ៉ាយ៉ាងឆាប់រហ័សនិងងាយស្រួល។ ទង្វើរនេះមានន័យថាផ្លាស់ប្តូរច្បាប់ជនភៀសខ្លួនអាមេរិកឡើយ។ ទន្ទឹមនឹងនេះដែរ អ្នកគាំទ្របញ្ហាធ្វើចំណាកស្រុកបានព្រមានថា ផែនការនេះអាចបណ្តាលឱ្យកុមារជួបការលំបាកដោយត្រូវបានវិលត្រឡប់មកមាតុភូមិរបស់ពួកគេវិញនៅអាមេរិកកណ្តាល ដែលធ្លាប់បង្កគ្រោះថ្នាក់ជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ