ផែនការផលិតកម្មអាជីវកម្មវិនិយោគរយៈពេល៥ឆ្នាំ របស់សម្ព័ន្ធក្រុមហ៊ុនប្រេងសាំង

ផែនការផលិតកម្មអាជីវកម្មវិនិយោគរយៈពេល៥ឆ្នាំ  របស់សម្ព័ន្ធក្រុមហ៊ុនប្រេងសាំង - ảnh 1
អនុម័តលើផែនការផលិតកម្មអាជីវកម្មនិងវិនិយោគអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០១១-២០១៥ របស់សម្ព័ន្ធក្រុមហ៊ុនប្រេងសាំងវៀតណាម។


       VOV-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung ទើបនឹងបាន​អនុម័តលើផែនការផលិតកម្មអាជីវកម្មនិងវិនិយោគអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ
២០១១-២០១៥ របស់សម្ព័ន្ធក្រុមហ៊ុនប្រេងសាំងវៀតណាម។ ភារកិច្ចជាក់ស្ដែង​របស់សម្ព័ន្ធក្រុមហ៊ុនប្រេងសាំងវៀតណាមដំណាក់កាល២០១១-២០១៥គឺ
កសាង​សម្ព័ន្ធក្រុមហ៊ុនប្រេងសាំងវៀតណាមក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុន
សេដ្ឋកិច្ចខ្លាំង នាំមុខ​ក្នុងការអនុវត្តបច្ចេកវិជ្ជាខ្ពស់។ សម្ព័ន្ធក្រុមហ៊ុនប្រេងស៊ាំង
បានចូលរួម​ការងារ​ស្ថិរភាពតំលៃទីផ្សារ រួមចំណែកធានាសុខុមាលភាពសង្គម
គោរពម៉ឹងម៉ាត់​ការផ្ទុកបំរុងតាមការកំណត់របស់ច្បាប់។ នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលបាន​ប្រគល់ឲ្យ​ក្រសួងឧស្សាហ-ពាណិជ្ជកម្មធ្វើអធិបតីសហការជា
មួយក្រសួងផែនការនិង​វិនិយោគ ក្រសួងហិរញ្ញវត្ថុពិនិត្យអនុម័តលើផែនការ
ផលិតកម្មអាជីវកម្មនិង​វិនិយោគអភិវឌ្ឍន៍ប្រចាំឆ្នាំធានាត្រូវនឹងផែនការដែល
បានអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ