ផ្នែកសារព័ត៏មានបន្តអនុវត្តល្អភារកិច្ចឃោសនាអំពីការអភិវឌ្ឍន៍ប្រទេសជាតិ

(VOVworld) - នាថ្ងៃទី២៤ កុម្ភៈ ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម
វៀតណាមលោក​ Dinh The Huynh បានធ្វើជាអធិបតីកិច្ចប្រជុំសាមញ្ញផ្នែកសារ ព័ត៏មានក្នុងឱកាសដើមនិទាឃរដូវមមែសប្ដស័ក២០១៥។ថ្លែងមតិនៅទីនេះ
លោក Dinh The Huynh បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៥ជាឆ្នាំដែលមានព្រឹត្តិការណ៍ សំខាន់ជាច្រើនរបស់ប្រទេសជាតិនិងផ្នែកសារព័ត៏មានវៀតណាម ដូឆ្នេះហើយ ការងារសារព័ត៏មានត្រូវលើកកំពស់គុណភាពនិងប្រសិទ្ធភាព។ស្ថាប័នសារ ព័ត៏មានទាំងអស់ត្រូវប្រមូលផ្ដុំឃោសនាឲ្យបានល្អការអនុវត្តភារកិច្ចអភិវឌ្ឍន៍
សេដ្ឋ កិច្ចសង្គមឆ្នាំ២០១៥ កសាងផែនការនិងឃោសនាយ៉ាងសកម្មប្រកបដោយ ច្នៃប្រឌិតការឃោសនារំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់
លោក ប្រធានហូជីមិញ ៤០ឆ្នាំនៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ
 ព្រមទាំង ឃោសនាអំពីមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាត
បក្សទូទាំង ប្រទេសលើកទី១២ផងដែរ។
ផ្នែកសារព័ត៏មានបន្តអនុវត្តល្អភារកិច្ចឃោសនាអំពីការអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
កិច្ចប្រជុំសាមញ្ញផ្នែកសារព័ត៏មានវៀតណាមនាថ្ងៃទី២៤ កុម្ភៈ

ក៏ក្នុងកិច្ចប្រជុំនេះដែរ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam មាន
គោលបំណងថា ផ្នែកសារព័ត៏មានបន្តរួមដំណើរជាមួយរដ្ឋាភិបាល រដ្ឋអំណាច គ្រប់ជាន់ថ្នាក់និងប្រជាជនទៅទូទាំងប្រទេស ក្នុងការផ្លាស់ប្ដូរថ្មី អនុវត្តល្អនូវ តួនាទីបញ្ជូនព័ត៏មាននិងឃោសនា លើកទឹកចិត្ត តិទាន រួមចំណែកយ៉ាងសកម្ម ក្នុងការផ្លាស់ប្ដូរថ្មីយន្តការគ្រប់គ្រងសេដ្ឋកិច្ច។ផ្នែកសារព័ត៏មាន បន្តបំផុស
ស្មារតី សាមគ្គីភាពជាតិដើម្បីគាំទ្របុព្វហេតុការពារបូរណភាពដែនដីរបស់
វៀតណាម គាំទ្ររដ្ឋាភិបាលកសាងនិតិរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ