ផ្នែកអគ្គីសនីវៀតណាមបង្កើនការស្រាវជ្រាវវិទ្យាសាស្ត្រទំនើប

ផ្នែកអគ្គីសនីវៀតណាមបង្កើនការស្រាវជ្រាវវិទ្យាសាស្ត្រទំនើប - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសវីរភាពពលកម្មសំរាប់ ក្រុមហ៊ុនបញ្ជូនអគ្គីសនីលេខ ៤ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៥ កញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសវីរភាពពលកម្មសំរាប់ ក្រុមហ៊ុនបញ្ជូន
អគ្គីសនីលេខ ៤ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៧ នៃទិវាបង្កើតក្រុមហ៊ុន
(ថ្ងៃទី ១៥ កញ្ញា)។ ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានស្នើឲ្យ
ថ្នាក់ដឹកនាំនិងបុគ្គលិករបស់ក្រុមហ៊ុនបញ្ជូនអគ្គីសនីលេខ ៤ ត្រូវខំប្រឹងប្រែងអស់ពី
កំលាំងកាយចិត្តរបស់ខ្លួនថែមទៀត ដើម្បី សគ្គិសមនឹងប្រសិត្តនាមវីរភាពពលកម្ម។ ទន្ទឹម
នឹងនោះ អង្គភាពក៏ត្រូវបង្កើនការងារបណ្តុះបណ្ដាលប្រភពធនធានមនុស្ស ការស្រាវ
ជ្រាវវិទ្យាសាស្ត្រ អនុវត្តបច្ចេកទិវ្យាទំនើប ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាជន ជាពិសេសគឺ តំបន់សេដ្ឋកិច្ចស្នូលភាគខាងត្បូងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ