ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាខ័ណ្ឌសីមារព្រំដែនជាមួយវៀតណាមនិងផែនទីដែលខ្ចីពីបារាំងគឺដូចគ្នាបេះបិទ


ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាខ័ណ្ឌសីមារព្រំដែនជាមួយវៀតណាមនិងផែនទីដែលខ្ចីពីបារាំងគឺដូចគ្នាបេះបិទ - ảnh 1
ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើសប្រាស់ក្នុងការខ័ណ្ឌសីមារព្រំដែនជាមួយវៀតណាមនិងផែនទីដែលខ្ចីពីបារាំងគ (Image: VNA)

(VOVworld)  - ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើសប្រាស់ក្នុងការងារខ័ណ្ឌសី
មាបោះបង្គោលព្រំដែនជាមួយវៀតណាមនិងផែនទីដែលខ្ចីពីបារាំងគឺដូចគ្នាបេះ
បិទ។ នេះគឺជាលទ្ធផលនៃការផ្ទៀងផ្ទាត់របស់គណៈកម្មាធិការសម្របសម្រួល
ការងារទទួលនិងផ្ទៀងផ្ទាត់ផែនទីកម្ពុជាបានប្រកាសនាថ្ងៃទី ៣ កញ្ញា នៅរាជ
ធានីភ្នំ​ពេញ។ ក្នុងការផ្ទៀងផ្ទាត់នេះ មានការចូលរួមរបស់តំណាងនៃគណៈបក្ស
ប្រជាជនកម្ពុជាកាន់អំណាច (CPP) គណៈបក្សសង្គ្រោះជាតិ  (CNRP) និងគណៈ
បក្ស FUNCIPEC រួមជាមួយតំណាងនៃព្រឹទ្ធសភា រដ្ឋសភាកម្ពុជានិងមជ្ឈដ្ឋាន
សារព័ត៌មានអន្តរជាតិជាដើម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីជាន់ខ្ពស់និងជា
ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុងបានសង្កត់
ធ្ងន់ថា៖ ផែនទីកម្ពុជាដែលមន្ទីភូមិសាស្ដ្រឥណ្ឌូចិនបានបោះពុម្ភផ្សាយមិន
ខុសប្លែកពីផែនទីដែលគណៈកម្មាធិការចម្រុះទទួលបន្ទុកការងារខ័ណ្ឌ
សីមាបោះបង្គោលខ្សែព្រំដែនលើដីគោកកម្ពុជា-វៀតណាមបាននិងកំពុង
ប្រើប្រាស់ឡើយ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុងបាន
មានប្រសាសថា៖ នេះគឺជាផែនទីជាផ្លូវការដែលប្រទេសបារាំងបានបោះពម្ភ
ផ្សាយដោយហេតុនេះលទ្ធផលនៃការជ្ទៀងជ្ទាត់នឹងបញ្ចប់រាល់ការទាមទាមិន
ត្រឹមត្រូវស្តីពីដំណើរការខ័ណ្ឌសីមាបោះបង្គោលព្រំដែនជាមួយវៀតណាម។

រដ្ឋលេខាធិការកម្ពុជា លោក ផៃ ស៊ីផន បានឲ្យដឹងថា៖ ផែនទីដែលបារាំងឲ្យ
 កម្ពុជាខ្ចីនោះគឺជាផែនទីដើម្បីធ្វើជាមូលដ្ឋានដើម្បីផ្ទៀងផ្ទាត់នឹងផែនទីជា
ផ្លូវការដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ដើម្បីខ័ណ្ឌសីមាបោះបង្គោល
ព្រំដែន ជាមួយវៀតណាម។ លទ្ធផលនៃការផ្ទៀងផ្ទាត់នេះបានធានាតម្លា
ភាពដោយសង្កត់ធ្ងន់ទៅលើតម្លាភាពនិងភាពត្រឹមត្រូវស្តីពីការទទួលខុស
ត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែន
រវាងកម្ពុជានិងវៀតណាម។ លទ្ធផលនេះបានបញ្ចប់ការញុះញង់លិទ្ធិជាតិ
ជ្រុលនិយមបំបែកបំបាក់ចំណងសាមគ្គីជាតិព្រមទាំងរួមចំណែកក្នុងការ
កសាងខ្សែព្រំដែនច្បាស់លាស់សន្តិភាពមិត្តភាពសហប្រតិបត្តិការនិង
អភិវឌ្ឍន៍ជាមួយប្រទេសជិតខាងនានា​ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ