ផ្លែគូលេន Bac Giang ត្រូវបានផ្សព្វផ្សាយក្នុងសន្និសីទពាណិជ្ជកម្មតាមអនឡាញស្តីពីកសិផលនិងចំណីអាហារវៀតណាម - សឹង្ហបុរីឆ្នាំ ២០២០

(VOVWORLD) -  នាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម រួមទាំងស្ថាប័នពាណិជ្ជកម្មនៃស្ថានទូតវៀតណាម - សឹង្ហបុរី នឹងជួយគាំទ្រខេត្ត Bac Giang ក្នុងការឧទ្ទេសនាមផ្សាយពាណិជ្ជកម្មនូវផលិតផលផ្លែគូលេន។ 

ក្នុងក្របខ័ណ្ឌនៃសន្និសីទពាណិជ្ជកម្មតាមអនឡាញស្តីពីកសិផលនិងចំណីអាហារវៀតណាម - សឹង្ហបុរី ឆ្នាំ ២០២០ ដែលនឹងធ្វើលើងចាប់ពីថ្ងៃទី ២៩ និងថ្ងៃទី ៣០ ខែឧសភាខាងមុខនេះ នាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម រួមទាំងស្ថាប័នពាណិជ្ជកម្មនៃស្ថានទូតវៀតណាម - សឹង្ហបុរី នឹងជួយគាំទ្រខេត្ត Bac Giang ក្នុងការឧទ្ទេសនាមផ្សាយពាណិជ្ជកម្មនូវផលិតផលផ្លែគូលេន។ គួរឲ្យយកចិត្តទុកដាក់ថា មិនត្រឹមតែបង្កើនការឃោសនានិងផ្សាយពាណិជ្ជកម្មស្តីពីផ្លែគូលេនវៀតណាមនិងយាយរួម និងផ្លែគូលេនខេត្ត Bac Giang និយាយដោយឡែកដើម្បីជំរុញការតភ្ជាប់ការនាំចេញដោយផ្ទាល់រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ គណៈកម្មការរៀបចំកម្មវិធីថែមទាំងបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការស្វែងរកវិធានការថែរក្សានិងដឹកជញ្ជូនផ្លែគូ    លេនឲ្យបាននៅស្រស់ៗ ។ ជាពិសេសបង្កើនបន្ថែមទៀតនូវឱកាសនាំចេញពាណិជ្ជសញ្ញាផ្លែគូលេន Bac Giang ដល់សហគ្រាសសំខាន់ៗ ដែលនាំចេញ ផ្លែឈើពីវៀតណាមទៅកាន់ប្រទេសសិង្ហបុរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ