ផ្លែគូលេនស្រស់របស់វៀតណាមត្រូវបានដាក់លក់ជាលើកដំបូងនៅតាមផ្សារទំនើបនានានៃប្រទេសជប៉ុន

(VOVWORLD) - នាថ្ងៃទី ២២ ខែមិថុនា ក្រុមហ៊ុន AEON បានចាប់ផ្តើមដាក់លក់ផ្លែគូលេនស្រស់របស់វៀតណាមនៅក្នុងផ្សារទំនើបរបស់ខ្លួនដែលមានទីតាំងនៅទីក្រុងតូក្យូប្រទេសជប៉ុន។ 

ជាក្រុមហ៊ុនលក់រាយធំជាងគេមួយនៅជប៉ុន, AEON បានឲ្យដឹងថា ខ្លួនចាប់ផ្តើមប្រតិបត្តិនូវបែបបទចំាបាច់ ដើម្បីនាំចូលផ្លែគូលេនស្រស់របស់វៀតណាម។ ក្រុមហ៊ុន EAON គ្រោងនឹងចែកចាយផ្លែគូលេនស្រស់របស់វៀតណាមតាមប្រព័ន្ធផ្សារទំនើបរបស់ខ្លួនជាង ២៥០ កន្លែងលើទូទាំងប្រទេស។ ឯកអគ្គរដ្ឋ ទូតវៀត ណាម ប្រចាំនៅប្រទេសជប៉ុនលោក Vu Hong Nam បានមានប្រសាសន៍ថា៖ “នេះគឺជាជោគជ័យដ៏ធំធេងសម្រាប់កសិករវៀតណាមនិងរបស់ខេត្ត Bac Giang របស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម របស់ក្រសួងការបរទេស ជាពិសេសគឺមន្រ្តីស្ថានទូតតែម្តង។ តាមរយៈនេះ វៀតណាមនឹងបញ្ជាក់បានថា កម្រិតកសិកម្មរបស់ខ្លួនបានបំពេញតាមស្តង់ដាបច្ចេកទេសនៃទីផ្សារពិបាកចូល ដូចជាទីផ្សារជប៉ុន។ ខ្ញុំជឿជាក់ថា ប្រសិនបើយើងអាចផលិតបាននូវផលិតផលកសិកម្មដែលចូលទីផ្សារជប៉ុនរួចនោះ ច្បាស់ណាស់ថា យើងនឹងឈានដល់ទីផ្សារផ្សេងទៀតជាពុំខាន”។

ធ្វើការវាយតម្លៃអំពីផ្លែគូលេនស្រស់របស់វៀតណាម លោក Soichi Okazaki នាយកប្រតិបត្តិនៃក្រុមហ៊ុនចំកាត់ AEON បានកោតសរសើរ ផ្លែគូលេនស្រស់របស់វៀតណាមមានរសជាតិផ្អែមឆ្ងាញ់ គ្រាប់តូចនិងគុណភាពល្អណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ