ផ្លែឈើវៀតណាមបន្តឈានចូលក្នុងទីផ្សារពិបាកជាច្រើន

(VOVWORLD) - នាពេលថ្មីៗនេះ ផ្លែឈើវៀតណាមជាច្រើនបន្តទទួលបានផ្តល់សិទ្ធិអនុញ្ញាតនាំចេញទៅកាន់ទីផ្សារ "ពិបាកបំផុត" នៅលើពិភពលោក ដូចជាសហរដ្ឋអាមេរិក    ជប៉ុន អូស្រ្តាលីជាដើម។ 
ផ្លែឈើវៀតណាមបន្តឈានចូលក្នុងទីផ្សារពិបាកជាច្រើន - ảnh 1 ការនាំចេញផ្លែគូលេននេះទៅកាន់ប្រទេសជប៉ុនគឺជាការបោះជំហានទៅមុខមួយដើម្បីបញ្ជាក់ពីទីផ្សារលំដាប់ខ្ពស់ជាមួយនឹងតម្លៃកាន់តែធំជាង (រូបថត៖vov.vn)

នាពេលថ្មីៗនេះ ផ្លែឈើវៀតណាមជាច្រើនបន្តទទួលបានផ្តល់សិទ្ធិអនុញ្ញាតនាំចេញទៅកាន់ទីផ្សារ "ពិបាកបំផុត" នៅលើពិភពលោក ដូចជា សហរដ្ឋអាមេរិក    ជប៉ុន អូស្រ្តាលីជាដើម។ នេះគឺជាសញ្ញាវិជ្ជមានដោយសន្យានូវសមត្ថភាពជំរុញការនាំចេញផ្លែឈើប្រកបដោយនិរន្តរភាពនាពេលខាងមុខ។ បើយោងតាម លោក Nguyen Quoc Toan ប្រធាននាយកដ្ឋានកែឆ្នៃនិង អភិវឌ្ឍន៍ទីផ្សារកសិផលនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា៖

«យើងត្រូវតែមានអង្គភាពអាជីវកម្មជាស្នូល ពីព្រោះប្រសិនបើបើកទីផ្សារហើយតែគ្មានធុរជនដឹកនាំនៅទីដំបូង ហើយរក្សាស្ថានភាពនាំចេញឲ្យមានស្ថេរភាពនោះយើងមិនបានសំរេចបាននូវគោលដៅដែលបានដាក់ចេញនោះទេ។ ទន្ទឹមនឹងនេះដែរ ត្រូវតែមានការតភ្ជាប់រយៈពេលវែង និងឈានចូលទៅក្នុងបណ្តាញចែកចាយលក់រាយក្នុងបណ្តាប្រទេសទៀតផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ