ផលិតកម្មឧស្សាហកម្មទទួលបានកំណើន ៥.២% ក្នុងមាត្រាទី ១ ឆ្នាំ ២០១៤

ផលិតកម្មឧស្សាហកម្មទទួលបានកំណើន ៥.២% ក្នុងមាត្រាទី ១ ឆ្នាំ ២០១៤  - ảnh 1
ផលិតកម្មឧស្សាហកម្មទទួលបានកំណើន ៥.២% និងតំលៃប្រាក នាំចេញទទួលបាន ២៣% ក្នុងមាត្រាទី ១ ឆ្នាំ ២០១៤ (Image: Vietnam+)


(VOVworld) – ផលិតកម្មឧស្សាហកម្មទទួលបានកំណើន ៥.២% និងតំលៃប្រាក
នាំចេញទទួលបាន ២៣% ក្នុងមាត្រាទី ១ ឆ្នាំ ២០១៤ បើប្រៀបនឹងគោលដៅ​កំណើននាំចេញដែលរដ្ឋសភាបានដាក់ចេញ។នេះគឺជាចំណុចលេចធ្លោដែលត្រូវ បាននាំចេញក្នុងសន្និសីទកាសែតរបស់ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម
នារសៀលថ្ងៃទី ៧ មេសា នៅទីក្រុងហាណូយ។ តាមរបាយកាណ៍របស់ក្រសួង ឧស្សាហពាណិជ្ជកម្មបានឲ្យដឹងថា៖ ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ផ្នែកតម្បាញ់​
កាត់ដេរ ស្បែកជើង មានសញ្ញាស្តាឡើងវិញនិងមានកំណើនបើប្រៀបនឹងឆ្នាំ
២០១៣។ គិតដល់មាត្រីទី ១ ឆ្នាំ ២០១៤ តំលៃប្រាក់នាំចេញនៃមុខទំនិញចំនួន
១០ ទទួលបានជាង ១ ពាន់លានដុល្លាអាមេរិក។ ទាក់ទិនដល់សានភាព កសិផលត្រូវកកស្ទះនៅច្រកទ្វាព្រំដែន Tan Thanh ខេត្ត Lang Son (ភាគខាង
ជើងវៀតណាម) នាពេលថ្មីៗនេះ តំណាងក្រសួងឧស្សាហពាណិជ្ជកម្មបានឲ្យ
ដឹង ថា៖ ក្រសួងនឹងសហការជាមួយបណ្ដាខេត្តដើម្បីសម្របសម្រួលទំនិញ
ព្រមទាំង បង្កើនការជួបចរចារជាមួយភាគីចិនដើម្បីមានគោលនយោបាយ
សមស្របនឹង អជីវករនៃប្រទេសទាំង ២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ