ផលិតផលកសិកម្មរបស់វៀតណាមនឹងត្រូវបានលក់តាមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce)

(VOVWORLD) -  ក្រោយមួយថ្ងៃដាក់លក់តាមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចមក ផ្លែគូលេនលក់បានជាង ៦ តោន ហើយគ្រោងនឹងលក់បានឡើងទៅ ១២ តោនក្នុង រយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ផលិតផលកសិកម្មរបស់វៀតណាមនឹងត្រូវបានលក់តាមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) - ảnh 1ផលិតផលកសិកម្មប្រចាំតំបន់របស់វៀតណាមត្រូវបានដាក់លក់តាមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច

ក្នុងបរិបទ ដែលជំងឺរាត ត្បាតកូវីដ ១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ ក៏បាន លេចឡើង “ចំណុចភ្លឺ” ជាច្រើន សម្រាប់ទីផ្សារកសិកម្មវៀតណាម គឺលក់តាមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច ដែលបានប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស។

ផ្លែគូលេនរបស់ខេត្ត Hai Duong ចូលទីផ្សារពាណិជ្ជ កម្មអេឡិចត្រូនិច Lazada ចាប់ពីថ្ងៃទី ១៤ ខែឧសភា។ បន្ទាប់ពីបានចូលទីផ្សារអេឡិចត្រូនិច Lazada មក ផ្លែគូលេនបន្តចូលទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Sendo នាថ្ងៃទី ២៤ ខែឧសភា។ ក្រោយមួយថ្ងៃដាក់លក់មក ផ្លែគូលេនលក់បានជាង៦តោន ហើយគ្រោងនឹងលក់បានឡើងទៅ ១២ តោនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

នាពេលខាងមុខ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ចរាចរនិងបង្កើនការគាំទ្រដល់ការប្រើប្រាស់ក្នុងទីផ្សារក្នុងប្រទេស ផលិតផលកសិកម្មរបស់តំបន់នានា ដែលមានបរិមាណច្រើន ប្រមូលផ្តុំផលិតកម្មក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាត កូវីដ-១៩ នេះ នាយកដ្ឋានជំរុញពាណិជ្ជកម្មនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីបង្កើនសមត្ថភាពជំនាញនិងគាំទ្រដល់ការប្រើប្រាស់ផលិតផលកសិផលក្នុងស្រុកឱ្យមានប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ