ផលិតផលបច្ចេកវិទ្យាជាច្រើនត្រូវបានតាំងបង្ហាញនៅពិព័រណ៍ Vietnam Expo 2018

(VOVWORLD) -ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី ២៨ ក្រោមប្រធានបទ " Vietnam Expo - បង្កើនការតភ្ជាប់សេដ្ឋកិច្ចក្នុង តំបន់និងអន្តរជាតិ" នឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែមេសា នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិហាណូយ (ICE) ។
ផលិតផលបច្ចេកវិទ្យាជាច្រើនត្រូវបានតាំងបង្ហាញនៅពិព័រណ៍ Vietnam Expo 2018 - ảnh 1ផលិតផលបច្ចេកវិទ្យាជាច្រើនត្រូវបានតាំងបង្ហាញនៅពិព័រណ៍ Vietnam Expo 2018 

  បច្ចុប្បន្ន ពិព័រណ៍នេះបានទាក់ទាញសហគ្រាសយ៉ាងច្រើនកុះករ ចំនួន ៤៥០ មកពី ប្រទេសទាំង ២៣ ដូចជា អេហ្ស៊ីប កម្ពុជា គុយបា តៃវ៉ាន់ (ចិន) កូរ៉េ ហុងកុង (ចិន)  ឡាវរុស្ស៊ី ម៉ុងហ្គោលី ជាដើម។ក្នុងពិព័រណ៍នេះ មានការតាំង បង្ហាញ ទំនិញដូចជាគ្រឿងម៉ាស៊ីនឧបករណ៍ សម្ភារបរិក្ខាសំណង់ អគ្គីសនី អេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មាន កសិផល ផលិតផលថែរក្សាសុខភាព និង សេវាកម្មនានា។

ឆ្នាំនេះ ពិព័រណ៍ Vietnam Expo 2018 នឹងជាព្រឹត្តិការណ៍មួយដែល គូសសញ្ញាលើកទី ២០ របស់ប្រទេសកូរ៉េខាងត្បូង ក្នុងការចូលរួមស្តង់ទំនិញ ជាតិនៅពិព័ណ៌នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ