ផ្លាស់ប្ដូរមនសិការរបស់ពិភពលោកអំពីការដោះស្រាយវិបត្តិមនុស្សធម៌

ផ្លាស់ប្ដូរមនសិការរបស់ពិភពលោកអំពីការដោះស្រាយវិបត្តិមនុស្សធម៌ - ảnh 1
ជនស៊ីរីរាប់លាននាក់កំពុងខ្វះស្បៀងអាហារ ឱសថនិងមិនមានលំនៅដ្ឋាន (រូបថត៖AP)

(VOVworld) - នាថ្ងៃទី២៣ ឧសភា បណ្ដាថ្នាក់ដឹកនាំនិងអង្គការជួយសង្គ្រោះលើ
ពិភពលោកបានអញ្ជើញចូលរួមសន្និសីទកំពូលមនុស្សធម៌ពិភពលោកលើកដំបូង
ក្រោមកាគាំពាររបស់អ.ស.បនៅទីក្រុង Istanbul ប្រទេសទួរគី។ក្នុងរយៈពេល២ថ្ងៃ
ប្រព្រឹត្តទៅសន្និសីទនេះ ប្រមុខរដ្ឋ អ្នកដឹកនាំរដ្ឋាភិបាលនិងតំណាងជាច្រើននៃអង្គ
ការក្រៅរដ្ឋាភិបាលលើពិភពលោកបានពិភាគ្សាដើម្បីទទួលបានការ រីកចំរើនជាក់
ស្ដែងក្នុងបញ្ហាមនុស្សធម៌។ចំពោះមុខការពិតថា មនុស្សចំនួន៦០ លាននាក់លើ
ពិភពលោកត្រូវជម្លៀសចេញពីផ្ទះនិង១២៥លាននាក់ត្រូវការការពារនិងជំនួយ
ឧបត្ថម្ភមនុស្សធម៌នោះ តំណាងទាំងអស់សុទ្ធតែចាត់ទុកថា គប្បីធ្វើសកម្មភាព
ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ហើយនេះជាកិច្ចការបន្ទាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ