ផ្លាស់ប្តូរថ្មីការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សផ្នែកសុខាភិបាល


ផ្លាស់ប្តូរថ្មីការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សផ្នែកសុខាភិបាល - ảnh 1
ផ្លាស់ប្តូរថ្មីការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សផ្នែកសុខាភិបាល (VOV)

        Vovworld-ការផ្លាស់ប្តូរថ្មីជាសារវន្តធនធានមនុស្សសុខាភិបាលមាន​សមត្ថភាព
​ឧត្តមសិក្សាឡើងទៅដោយគោលដៅលើកកំពស់គុណភាពធនធាន​មនុស្សសំរាប់
ផ្នែក​សុខាភិបាលជាភារកិច្ចបន្ទាន់សំដៅឆ្លើយតបនឹងសំណូមពរ​សមាហរណកម្ម
អន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ដូច្នេះ
នៅកិច្ចប្រជុំ​ស្ដីពី​ការផ្លាស់ប្តូរថ្មីការងារបណ្ដុះបណ្ដាល​ធនធានមនុស្សផ្នែក
សុខាភិបាលនាព្រឹក​ថ្ងៃទី​២៩ឧសភានៅទីក្រុងហាណូយ។ ឧបនាយករដ្ឋមន្ត្រីបាន
សំណូមពរថា​ការងារនៅ​ចំពោះ​មុខត្រូវកំណត់បណ្ដាមន្ទី​ពេទ្យ​ធ្វើជាដៃគូឲ្យសាលា
បណ្ដុះបណ្ដាលគ្រូពេទ្យ​វេជ្ជបណ្ឌិត។ ក្រសួង​សុខាភិបាល​ត្រូវអធិការត្រួតពិនិត្យ
បណ្ដាសាលាពេទ្យដើម្បីធានា​គុណភាព​បណ្ដុះ​បណ្ដាល។

        នៅកិច្ចប្រជុំបណ្ដាតំណាងបានប្រមូលផ្ដុំពិភាគ្សានិងលើកមតិដំណោះ​ស្រាយ​
មួយ​ចំនួននាពេលខាងមុខអំពីការគ្រប់គ្រងរដ្ឋចំពោះការបណ្ដុះបណ្ដាល​ធនធាន​
មនុស្ស​​សុខាភិបាលដើម្បីអនុវត្តគោលដៅលើកកំពស់គុណភាពបណ្ដុះ​បណ្ដាល​
ធនធាន​មនុស្សនិងឆ្ពោះទៅសមាហរណកម្មអន្តរជាតិឆ្លើយតបនឹង​សំណូមពរធានា​
គុណភាពការពារថែទាំនិងលើកកំពស់សុខភាពប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ