ផ្លាស់ប្តូរថ្មីគោលនយោបាយសន្តិសុខសង្គម ដើម្បីបើកទូលាយការគ្របដណ្តប់លើប្រជាជនទាំងមូល
(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ តុលា នៅទីក្រុងហាណូយ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ សហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) បានរៀបចំកម្មវិធីណែនាំ “របាយការណ៍សន្តិសុខសង្គមពិភពលោកឆ្នាំ ២០២៤ - ២០២៦”។
ផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព និងអំណោយដល់ជនក្រីក្រនៅទីក្រុងហូជីមិញ (រូបថត៖ Xuan Khu/TTXVN) |
ថ្លែងក្នុងពិធីណែនាំ លោកសាស្ត្រាចារ្យ-បណ្ឌិត ផាម ហ៊ុង ចឿង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានចែករំលែកថា ដើម្បីប្រទេសជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព គោលដៅសន្តិសុខសង្គម គឺជាគោលដៅសំខាន់មួយដែលត្រូវសម្រេចបាន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានចាត់វិធានការសំខាន់ៗដើម្បីបង្កើតមូលដ្ឋានសម្រាប់ពង្រីកបន្តិចម្តងៗនូវកម្រិតនៃការគ្របដណ្តប់សន្តិសុខសង្គម ដូចបានបង្ហាញក្នុងសេចក្តីសម្រេចចិត្តលេខ ២៨ របស់មជ្ឈឹម (២០១៨) ស្តីពីកំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម។ សេចក្តីសម្រេចចិត្តលេខ ៤២ របស់មជ្ឈឹម (២០២៣) ស្តីពីការផ្លាស់ប្តូរគោលនយោបាយសង្គម វិសោធនកម្មច្បាប់ធានារ៉ាប់រងសង្គម (២០២៤) និងវិសោធនកម្មច្បាប់ធានារ៉ាប់រងសុខាភិបាល និងច្បាប់ស្តីពីការងារ។ ការផ្លាស់ប្តូរទាំងនេះ នាំឱ្យវៀតណាមខិតទៅជិតការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ស្របតាមស្តង់ដារការងារអន្តរជាតិ (ILS) និងរាល់ទម្លាប់អន្តរជាតិល្អបំផុត។ ការវិនិយោគប្រកប ដោយតុល្យភាពទាំងកំណើនសេដ្ឋកិច្ច និងគោលនយោបាយសង្គមថ្មី នឹងជួយវៀតណាមសម្រេចបានគោលដៅ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងផ្តល់ការធានាសន្តិសុខសង្គមជាសកល។
ចំណែកលោក Andre Gama នាយកកម្មវិធីសន្តិសុខសង្គម អង្គការ ILO វៀតណាមបានលើកច្បាស់ថា ត្រូវមានសកម្មភាពគោលនយោបាយដើម្បីបង្កើនងប្រព័ន្ធសន្តិសុខសង្គម និងសម្របខ្លួនទៅនឹងស្ថានភាពជាក់ស្តែងថ្មី ជាពិសេសគឺនៅក្នុងប្រទេស និងតំបន់ដែនដីដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។ ដោយដាក់ស្នើគោលនយោបាយសន្តិសុខសង្គមមួយចំនួន លោក Andre Gama បានលើកឡើងថា ចាំបាច់ត្រូវពង្រឹងប្រព័ន្ធសន្តិសុខសង្គមជាតិ ដើម្បីអនុវត្តរបបសន្តិសុខសង្គមសម្រាប់ប្រជាជនគ្រប់រូប៕