ផ្លាស់ប្តូរវិធីអភិក្រមចំពោះភារកិច្ចនីតិបញ្ញត្តិស្របតាមនិន្នាការបដិវត្តន៍លើកទី៤

(VOVWORLD) - ពិភាក្សាអំពីគម្រោងកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ ២០២៣ ការកែសម្រួល កម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ ២០២២ សមាជិករដ្ឋសភាមួយចំនួនចាត់ទុកថា ភារកិច្ចនីតិបញ្ញត្តិត្រូវផ្លាស់ប្តូរវិធីអភិក្រម ជាពិសេសគឺនៅចំពោះមុខនិន្នាការនៃបដិវត្តន៍ លើកទី៤ និងនិន្នាការចលនា នៃបញ្ហាសន្តិសុខក្រៅប្រពៃណីនានាផងដែរ។ 

ផ្លាស់ប្តូរវិធីអភិក្រមចំពោះភារកិច្ចនីតិបញ្ញត្តិស្របតាមនិន្នាការបដិវត្តន៍លើកទី៤ - ảnh 1សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ quochoi.vn)
នាថ្ងៃទី ២៤ ឧសភា ប្រតិភូដែលអញ្ជើញចូលរួមសម័យប្រជុំលើកទី ៣ រដ្ឋសភា នីតិកាលទី១៥ បានធ្វើការនៅសាលប្រជុំ ស្តាប់របាយការណ៍មួយចំនួនរបស់រដ្ឋា ភិបាល រួមទាំងរបាយការណ៍បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤២ របស់ រដ្ឋសភា ស្តីពីការសាកល្បងដោះស្រាយបំណុលអាក្រក់ របស់អង្គការឥណទាន; របាយការណ៍ស្តីពីកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៣ កែសម្រួលកម្មវិធី កសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២២; រាយការណ៍ស្ដីពីសេចក្តីព្រាងនៃសេចក្តីសម្រេច ចិត្តស្តីពីការអនុវត្តជាសាកល្បងយន្តការ និងគោលនយោបាយពិសេសមួយចំនួន សម្រាប់ការអភិវឌ្ឍន៍ខេត្ត Khanh Hoa។
ពិភាក្សាអំពីគម្រោងកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ ២០២៣ ការកែសម្រួល កម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ ២០២២ សមាជិករដ្ឋសភាមួយចំនួនចាត់ទុកថា ភារកិច្ចនីតិបញ្ញត្តិត្រូវផ្លាស់ប្តូរវិធីអភិក្រម ជាពិសេសគឺនៅចំពោះមុខនិន្នាការនៃបដិវត្តន៍ លើកទី៤ និងនិន្នាការចលនា នៃបញ្ហាសន្តិសុខក្រៅប្រពៃណីនានាផងដែរ។ ធ្វើបាន យ៉ាងដូច្នេះ ទើបការងារនីតិបញ្ញត្តិអាចមានការស៊ីសង្វាក់គ្នាជាមួយនឹងជីវភាព រស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ