ផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅរុស្ស៊ី

(VOVworld) - វៀតណាមកំពុងចូលរួមពិព័រណ៍ទេសចរណ៍សម្រាកបំប៉នកាយអន្តរ
ជាតិមានឈ្មោះថា Otdykh ២០១៤ ដែលបានរៀបចំឡើងនៅរដ្ឋធានីមូស្គូ រុស្ស៊ី ចាប់
ពីថ្ងៃទី១៦ កញ្ញា។ក្រៅពីទីក្រុងហូជីមិញ ដំណាងនិងទីក្រុងខែត្រនានាដូចជា Da
Nang Phu Yen Lam Dong Khanh Hoa ជាដើម អង្គភាពអាជីវកម្មទេសចរណ៍ សណ្ឋារ
គារ និងសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមចំនួន៣០ទៀតបានចូលរួម
ពិព័រណ៍នេះ ដើម្បីផ្សព្វផ្សាយសេវាកម្ម និងស្វែងរកដៃគូ។

ផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅរុស្ស៊ី - ảnh 1
បណ្ដាស្តង់ទំនិញនៅពិព័រណ៍ Otdykh ២០១៤​ (រូបថត៖fedpress.ru)


ក្នុងក្របខ័ណ្ឌពិព័រណ៍នេះដែរ នារសៀលថ្ងៃទី១៦ កញ្ញា ក្រុមវៀតណាម បានរៀប
ចំសិក្ខាសាលាក្រោមប្រធានបទ “កិច្ចសហប្រតិបតិ្តការវៀតណាម-រុស្ស៊ីអភិវឌ្ឍន៍
វិស័យទេសចរណ៍” សំដៅឧទ្ទេសនាមជាមួយភ្ញៀវទេសចរណ៍រុស្ស៊ី និងមិត្តភក្ដិ
អន្តរជាតិ អំពីសក្ដានុភាពទេសចរណ៍និងបណ្ដាផលិតផលសេវាកម្មកំសាន្តគួរឲ្យ
ចាប់អារម្មណ៍របស់វៀតណាម។
តាមទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិ ក្នុងខែកក្កដាកន្លងទៅ ចំនួនភ្ញៀវទេសរណ៍
រុស្ស៊ីសរុបមកវៀតណាម គឺជាង២០០ពាន់នាក់ កើនឡើង២៧%ប្រៀបធៀបទៅ
នឹងរយៈពេលដ៏ដែលនៃឆ្នាំទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ