ផ្សព្វផ្សាយផ្លែឈើវៀតណាមនៅឯពិព័រណ៍ផ្លែឈើ និងបន្លែស្រស់ដ៏ធំបំផុតរបស់ពិភពលោក

(VOVWORLD) - វៀតណាមចូលរួមនៅក្នុងពិព័រណ៍ផ្លែឈើ និងបន្លែអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក Fruit Logistica ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ នៅទីក្រុងប៊ែរឡាំង (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់)។ 
ផ្សព្វផ្សាយផ្លែឈើវៀតណាមនៅឯពិព័រណ៍ផ្លែឈើ និងបន្លែស្រស់ដ៏ធំបំផុតរបស់ពិភពលោក - ảnh 1ឯកអគ្គរដ្ឋទូត Vu Quang Minh បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងក្រុមហ៊ុន Vinafruit និង Skaro នៅ Fruit Logistica ២០២៣។ (រូបថត៖ Phuong Hoa/TTXVN)

នេះជាព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌកម្មវិធីជំរុញពាណិជ្ជកម្មជាតិឆ្នាំ២០២៣ ដែលដឹកនាំដោយនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ នាថ្ងៃទី ៨ ខែកុម្ភៈ ការិយាល័យពាណិជ្ជកម្ម - ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ និងសមាគមន៍បន្លែនិងផ្លែឈើវៀតណាម (Vinafruit) បានរៀបចំកម្មវិធីពាណិជ្ជកម្មរវាងសហគ្រាសវៀតណាម ជាមួយសហគ្រាសធុនតូច និងមធ្យមអាល្លឺម៉ង់ ( BVMW) សហគ្រាសអាល្លឺម៉ង់ សហគ្រាសអាណិកជនវៀតណាមនៅអាល្លឺម៉ង់ ហូឡង់ និងអេស្ប៉ាញ។ អង្គភាពអាជីវកម្មបានចែករំលែកព័ត៌មានអំពីទីផ្សារ សក្តានុពល និងនិន្នាការប្រើប្រាស់របស់ប្រជាជនអាល្លឺម៉ង់និយាយដោយឡែកនិងសហភាពអឺរ៉ុប (EU) និយាយរួម។

សូមគូសបញ្ជាក់ថា សហភាពអឺរ៉ុប (EU) គឺជាទីផ្សារដ៏សំខាន់មួយដែលមានសក្តានុពលខ្លាំងសម្រាប់ការនាំចូលផ្លែឈើ។ យ៉ាងណាមិញ ការនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់ EU ត្រឹមតែឈានដល់កម្រិតតិចតួចប៉ុណ្ណោះ ពោលគឺជាង ២០០លានដុល្លារអាមេរិក ដែលស្មើនឹង ០,០២% នៃចំណែកទីផ្សារនាំចូលផ្លែឈើរបស់សហភាពអឺរ៉ុប។ អង្គភាពអាជីវកម្មវៀតណាមកំពុងព្យាយាមជំរុញការនាំចេញផ្លែឈើទៅកាន់ទីផ្សារនេះពោរពេញដោយសក្កានុពលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ