ផ្សព្វផ្សាយរូបភាពប្រទេសនិងមនុស្សវៀតណាមនៅប្រេស៊ីល

(VOVWORLD) - នាពេលថ្មីៗនេះ នៅរដ្ឋធានី Brasília ប្រទេសប្រេស៊ីល ស្ថានទូតវៀតណាមប្រចាំនៅប្រេស៊ីលបានសម្របសម្រួលជាមួយសហព័ន្ធពាណិជ្ជកម្មទំនិញ សេវាកម្ម និងទេសចរណ៍នៃខណ្ឌសហព័ន្ធ (Fecomércio-DF) និងវិទ្យាស្ថាននាំចេញវ័យក្មេង (IJEx) ដើម្បីរៀបចំព្រឹត្តិការណ៍ "កាហ្វេជាមួយឯកអគ្គរដ្ឋទូត - កំណែវៀតណាម"។
ផ្សព្វផ្សាយរូបភាពប្រទេសនិងមនុស្សវៀតណាមនៅប្រេស៊ីល - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល លោកស្រី Pham Thi Kim Hoa ថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)

ស្ថានទូតវៀតណាមប្រចាំនៅប្រេស៊ីល បានដាក់បង្ហាញផលិតផលសិប្បកម្ម រូបភាព និងបង្ហាញវីដេអូផ្សព្វផ្សាយអំពីទេសចរណ៍វៀតណាម។

នៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល លោកស្រី Pham Thi Kim Hoa បានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពដ៏មានអត្ថន័យក្នុងការតភ្ជាប់សហគ្រាស ពង្រីកកាលានុវត្តភាពសហប្រតិបត្តិការ ក៏ដូចជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពនិងមនុស្សវៀតណាមនៅប្រេស៊ីល។ លោកស្រីឯកអគ្គរដ្ឋទូតបានចាត់ទុកថា វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីទទួលបានគំនិតសហប្រតិបត្តិការថ្មីៗពីធុរកិច្ចប្រេស៊ីល រួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ