ផ្សព្វផ្សាយលទ្ធផលនៃការងារគ្រប់គ្រងព្រំដែនគោកវៀតណាម - កម្ពុជា

(VOVWORLD) - នៅក្នុងសន្និសីទនេះ អង្គប្រជុំបានត្រងត្រាប់ស្ដាប់ប្រធានបទពាក់ព័ន្ធនានា ដល់ព្រំដែនគោក វៀតណាម - កម្ពុជានិងការងារខ័ណ្ឌសីមា បោះបង្គោលព្រំ ដែននៃប្រទេសទាំងពីរ។
ផ្សព្វផ្សាយលទ្ធផលនៃការងារគ្រប់គ្រងព្រំដែនគោកវៀតណាម - កម្ពុជា - ảnh 1 វគ្គហ្វឺកហ្វឹន ឃោសនាលទ្ធផលនៃការងារគ្រប់គ្រងព្រំដែនគោកវៀតណាម - កម្ពុជា (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ៣០ខែតុលា នៅទីក្រុងហ្វេ គណកម្មការឃោសនាអប់រំមជ្ឈិមបានសហការជាមួយក្រសួងការបរទេស មជ្ឃឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងគណៈកម្មា ធិការបក្សខេត្ត Thua Thien Hue បានបើកវគ្គហ្វឺកហ្វឹន ឃោសនាលទ្ធផលនៃការងារគ្រប់គ្រងព្រំដែនគោកវៀតណាម - កម្ពុជា ដល់កម្មាភិបាល គ្រូបង្រៀន និស្សិតនៃសាកលវិទ្យាល័យ សាលាមធ្យមសិក្សាជាន់ខ្ពស់នានានៅខេត្ត Thua Thien Hue។

នៅក្នុងសន្និសីទនេះ អង្គប្រជុំបានត្រងត្រាប់ស្ដាប់ប្រធានបទពាក់ព័ន្ធនានា ដល់ព្រំដែនគោកវៀតណាម - កម្ពុជានិងការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែននៃប្រទេសទាំងពីរ។ ស្ថានភាព គ្រប់គ្រងព្រំដែនគោកវៀតណាម - កម្ពុជានាពេលខាងមុខ។ ក្រៅពីនេះអង្គប្រជុំក៏សិក្សារៀនសូត្រអំពីខ្លឹមសារនៃឯកសារច្បាប់ កិច្ចព្រមព្រៀង ទ្វេភាគីនានា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ