ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅពិព័រណ៍ Metz នៅបារាំង

(VOVWORLD) - ក្រុមវៀតណាមបានរៀបចំលំហដោយមានផ្ទៃដី៣០០០ម៉ែត្រការ៉េ អោយក្លាយ ទៅជា “ប្រទេសវៀតណាមមីនី” មួយ ដោយមានតំបន់ចំនួន៣នោះគឺវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្មនិងចំណីអាហារ។ 
ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅពិព័រណ៍ Metz នៅបារាំង - ảnh 1 ពិធីកាត់ខ្សែបូរបើកសម្ពោធពិព័រណ៍ Metz (រូបថត៖ VOV)

  នាថ្ងៃទី២៧ ខែកញ្ញា ពិព័រណ៍អន្តរជាតិឆ្នាំ២០១៩ទីក្រុង Metz ភាគខាងកើត ប្រទេសបារាំង បានប្រារព្ធធ្វើឡើងជាផ្លូវការ។ វៀតណាម ដែលត្រូវបានអញ្ជើញ ជាភ្ញៀវកិត្តិយសចូលរួមព្រឹត្តិការណ៍នេះ បានឧទ្ទេសនាមអំពីផលិតផលវប្បធម៌ ដ៏វិសេសវិសាលទៅកាន់ប្រជាជនបារាំងនិងអន្តរជាតិ។

        ក្រុមវៀតណាមបានរៀបចំលំហដោយមានផ្ទៃដី៣០០០ម៉ែត្រការ៉េ អោយក្លាយ ទៅជា “ប្រទេស វៀត =ណាមមីនី” មួយ ដោយមានតំបន់ចំនួន៣នោះគឺវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្មនិងចំណីអាហារ។ លោក Nghiem Xuan Dong នាយក រងទទួលបន្ទុកមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅបារាំងបានអោយដឹងថា៖

        “ក្នុងពិព័រណ៍លើកនេះ យើងខ្ញុំបានដំណើរការសកម្មភាពសិល្បៈជាច្រើននៃ រោងល្ខោន cheo វៀតណាម និងរោងល្ខោនអាយ៉ង់វៀតណាម។ ក្រៅពីនោះ យើងខ្ញុំក៏បានរៀបចំសប្ដាហ៍ខ្សែភាពយន្តវៀតណាម ពិព័រណ៍រូបថតរបស់បណ្ដា សិល្បៈករល្បីល្បាញនៃទីក្រុងហាណូយ ក៏ដូចជាឧទ្ទេសនាមអំពីសិល្បៈប្រពៃណី របស់វៀតណាមដូចជាការស្មូនតុក្កតា to he និងការសរសេរអក្សរផ្ចង់ ទៅកាន់ មហាជនបារាំងទៀតផង”។

        គួរបញ្ជាក់ថា ពិព័រណ៍អន្តរជាតិ Metz ជាពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ ធំបំផុតទាំង៣នៃបារាំង ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមាន ការចូលរួមរបស់សហគ្រាសរាប់ពាន់អង្គភាពនៃតំបន់ Grand-Est របស់បារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ