ផ្សាភ្ជាប់សេចក្ដីស្រឡាញ់ ឆ្ពោះទៅកាន់យុទ្ធជននៅកោះសមុទ្រឆ្ងាយដាច់ស្រយាល

(VOVWORLD) - នាយប់ថ្ងៃទី១៥ ខែមករា នៅរដ្ឋធានីហាណូយ កាសែតអេឡិចត្រូនិកនៃបក្សកុម្មុយនិស្តវៀតណាមបានសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹក និងស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “និទាឃរដូវ Truong Sa”។
ផ្សាភ្ជាប់សេចក្ដីស្រឡាញ់ ឆ្ពោះទៅកាន់យុទ្ធជននៅកោះសមុទ្រឆ្ងាយដាច់ស្រយាល - ảnh 1ឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលនៅកម្មវិធី។ (រូបថត៖ VNA)

នេះជាការរៀបចំលើកទី១០ចាប់តាំងពីឆ្នាំ២០១៣មក។ កម្មវិធីគឺសំដៅបង្ហាញការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កម្មាភិបាល យុទ្ធជននៃកងទ័ពជើងទឹកប្រជាជនវៀតណាម ក្នុងបុព្វហេតុការពារអធិបតេយ្យភាពកោះសមុទ្រ និងខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ។ កម្មវិធីក៏ជាសារមួយដើម្បីឃោសនា អប់រំជំនាន់វ័យក្មេងអំពីពលីកម្ម ការលះបង់របស់កងទ័ពនិងប្រជាជនវៀតណាមក្នុងបុព្វហេតុការពារអធិបតេយ្យភាពកោះសមុទ្រផងដែរ។ កម្មវិធីបានជួយផ្សាភ្ជាប់សេចក្ដីស្រឡាញ់ ឆ្ពោះទៅកាន់បណ្ដាយុទ្ធជននៅឯកោះឆ្ងាយដាច់ស្រយាល ព្រមទាំងអំពាវនាវឲ្យអង្គការ បុគ្គលនានា ពួតដៃគ្នារួមវិភាគទានដើម្បី Truong Sa ជាទីស្រឡាញ់រាប់អានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ