ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-កម្ពុជា ២០១៣

(VOV)_នាយប់ថ្ងៃទី៣មេសា ផ្សារណាត់តាំងពិពណ៌ពាណិជ្ជកម្ម សេវាកម្ម
វៀតណាម-កម្ពុជា ឆ្នាំ២០១៣ ត្រូវបានបើក នៅរាជធានីភ្នំពេញ កម្ពុជា។ នេះគឺជា សកម្មភាពពន្លឿនពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ សំដៅឧទ្ទេសនាម
អំពីទំនិញវៀតណាម ជួយអ្នកប្រើប្រាស់កម្ពុជាមានការជ្រើសរើស​បន្ថែមអំពីផលិត
ផល​គុណភាពខ្ពស់ រួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី វៀតណាម-
កម្ពុជា។ ផ្សារណាត់លើកនេះ ត្រូវបានប្រព្រឹត្តទៅក្នុងរយះពេល៥ថ្ងៃ ពីថ្ងៃទី ៣​ដល់ថ្ងៃទី ៧ មេសា ទាក់ទាញការចូលរួម របស់អង្គភាពអាជីវកម្មវៀតណាមចំនួន
 ១២០អង្គភាព ជាមួយស្តង់ទំនិញចំនួន ២២០ ឧទ្ទេសនាមអំពីផលិតផលទំនិញ
វៀតណាមគុណភាពខ្ពស់។ ថ្លែងមតិនៅទីនេះ លោកស្រី ម៉ែនសំអន ឧបនាយក​រដ្ឋមន្ត្រីប្រចាំការរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា÷

          “ ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជានិងវៀតណាម បានមានការបោះជំ​
ហាន​អភិវឌ្ឍន៍គួរអោយកត់សម្គាល់។ ការវិនិយោគរបស់វៀតណាមនៅកម្ពុជាត្រូវ
បាន​ពង្រីក ​លើច្រើនវិស័យ ពិសេសគឺ​វិស័យកសិកម្ម ទូរគមនាគមន៍អាកាសចរណ៍
ធនាគារ។ ចំនួនភ្ញៀវទេសចរណ៍វៀតនាមមកដល់កម្ពុជាជានិច្ចកាលនាំមុខ៕” 

ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-កម្ពុជា ២០១៣ - ảnh 1
ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-កម្ពុជា ២០១៣(internet)


 

ប្រតិកម្មទៅវិញ

ផ្សេងៗ