ផ្សារទំនើបដើមដំបូងសំរាប់ជនចាស់ជរាបានបើក។

ផ្សារទំនើបដើមដំបូងសំរាប់ជនចាស់ជរាបានបើក។ - ảnh 1
“ផ្សារទំនើបលោកតាលោកយាយ” ជាផ្សារទំនើបដើមដំបូងសំរាប់ជនចាស់ជរាវៀតណាម

VOV- “ផ្សារទំនើបលោកតាលោកយាយ” ជាផ្សារទំនើបដើមដំបូងសំរាប់ជន
ចាស់​ជរាវៀតណាមត្រូវបានក្រុមហ៊ុនភាគហ៊ុន STD  អន្តរជាតិបានបើកនា
ថ្ងៃទី១៣​ឧសភា​នៅអាស័យដ្ឋានលេខ៦៥វិថី Son Tay ហាណូយ។ ព្រឹត្តិការណ៍
នេះកាន់តែ​មាន​អត្ថន័យពីព្រោះថ្ងៃអាទិត្យទី២របស់ខែឧសភាជារៀងរាល់ឆ្នាំ
ជាទិវារបស់អ្នកម្តាយ។ ឆ្នាំនេះទិវារបស់អ្នកម្តាយគឺថ្ងៃទី១៣ឧសភា។​ “ផ្សារទំនើប លោកតាលោកយាយ” មាន​មុខ​ទំនិញដ៏សម្បូរ​បែប​ប្រមូលផ្តុំទៅលើក្រុមទំនិញ
បច្ចេកវិទ្យា​ម្ហូបអាហារ សំភារ​សុខាភិបាលជាដើម បាន​នាំចូលពីអាមេរិក រុស្ស៊ី កូរ៉េខាងត្បូងនិងទំនិញវៀតណាម​គុណភាពខ្ពស់។ លោក Nguyen Nhat Truong នាយកផ្សារទំនើបលោកតាលោក​យាយ​បានឲ្យដឹងថា៖ “ផ្សារទំនើបលោកតាលោកយាយជារូបសណ្ឋានដ៏ថ្មីនៅវៀតណាម។​ ចំណុច​
ខ្លាំង​របស់“ផ្សារទំនើបលោកតាលោកយាយ”គឺមានបច្ចេកវិទ្យាទំនើបទិញ
ទំនិញតាម​រយៈ camera។ ជនចាស់ជរាអាចនឹងនៅផ្ទះកំម៉ងទំនិញតាមរយៈ
បណ្ដាញ់ Internet មិនត្រូវការមកដល់ផ្សារទេ។ មកនឹងផ្សារទំនើបលោកតា
លោកយាយ អតិថិជនត្រូវបានផ្គត់ផ្គង់សេវាកម្មថែទាំពិគ្រោះសុខភាពពិនិត្យ ព្យាបាលជំងឺនៅផ្ទះទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ