ផ្សារហ៊ុនរបស់ចិនកំពុងធ្លាក់ចុះ


ផ្សារហ៊ុនរបស់ចិនកំពុងធ្លាក់ចុះ - ảnh 1
ផ្សារហ៊ុនរបស់ចិនកំពុងធ្លាក់ចុះ (Image: VNA)

(VOVworld) - នាថ្ងៃទី ២៧ កក្កដា ផ្សារហ៊ុនទ្វីបអាស៊ីបានធ្វើកស្សិនសាក្សីរលក
ធ្លាក់តំលៃជាពិសេសគឺផ្សារហ៊ុនសៀងហៃរបស់ចិន។ ដោយមិនអើពើដល់ការ
ខំប្រឹងប្រែងជួយឧបត្ថម្ភទីផ្សាររបស់រដ្ឋាភិបាលផ្សារហ៊ុនសៀងហៃបានធ្លាក់តំ
លៃទាបបំផុតក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅ។ តាមមជ្ឈដ្ឋានអ្នកវិភាគថា៖ មូល
ហេតុនៃរលកធ្លាក់តំលៃនៅផ្សារហ៊ុនសៀងហៃនេះគឺបណ្ដាតូរលេខស្ថិតិដែល
រដ្ឋាភិបាលចិនទើបនឹងប្រកាស ក្នុងនោះ បានសឲ្យឃើញថា៖ ខឿនសេដ្ឋកិច្ច
ធំទីពីរលើពិភពលោកកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន។ លទ្ធផល
នៃការស្រាវជ្រាវនាពេលថ្មីៗនេះបានឲ្យដឹងថា៖ សន្ទទស្សន៍នៃមណ្ឌលផលិត
កម្មរបស់ចិនបានធ្លាក់ចុះទាបបំផុតពីខែមេសារឆ្នាំ ២០១៤។ បណ្ដាវិនិយោគិន
មិនជឿជាក់ទៅលើវិធានការដែលរដ្ឋាភិបាលចិនទើបនឹងអនុវត្តសំដៅស្តារផ្សារ
ហ៊ុនឡើងវិញនោះឡើយ។ មិនត្រឹមតែទីផ្សារហ៊ុននៅសៀងហៃ នាថ្ងៃដដែល
ផ្សារហ៊ុនហុងកុង (ចិន) បានធ្លាក់សន្ទទស្សន៍ដល់ ៣,០៩% ហើយផ្សារហ៊ុន
តៃវ៉ាន់ក៏បានប្រឈមមុខនឹងវាសនាប្រហាក់ប្រហែលគ្នាដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ