ពង្រីកជនគំរូដើម្បីកសាងកម្លាំងកងទ័ពប្រជាជន នគរបាលប្រជាជនរឹងមាំ

(VOVworld) - ពង្រីកជនគំរូឆ្នើមនានាដើម្បីកសាងកម្លាំងកងទ័ពប្រជាជន នគរបាល
ប្រជាជនរឹងមាំ។ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ដូច្នេះ
នៅជំនួបសំណេះសំណាលជាមួយជនគំរូចំនួន៧០នាក់ក្នុងការរៀនសូត្រនិងធ្វើ
តាមគំរូសីលធម៌លោកប្រធានហូជីមិញដំណាក់កាល២០១០-២០១៥របស់កម្លាំង
កងទ័ពប្រជាជន នគរបាលប្រជាជន នាថ្ងៃទី២៨ កក្កដានៅរដ្ឋធានីហា ណូយ។ជន
គំរូចំនួន៧០នាក់នោះគឺជារាល់បុគ្គលដ៏ឆ្នើមក្នុងការដឹកនាំ បញ្ជាណែនាំ មានការ
ផ្ដើមគំនិតជាច្រើនក្នុងវិស័យផលិតកម្ម សិក្សារៀនសូត្រនិងស្រាវ ជ្រាវវិទ្យាសាស្ត្រ
របស់កម្លាំងកងទ័ព​ នគរបាលវៀតណាម។ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ
Truong Tan Sang បានឲ្យដឹងថា៖
ពង្រីកជនគំរូដើម្បីកសាងកម្លាំងកងទ័ពប្រជាជន នគរបាលប្រជាជនរឹងមាំ - ảnh 1

“ក្នុងសម័យកាលអភិវឌ្ឍន៍ប្រទេសជាតិ មុនបង្អស់គឺក្នុងរយៈពេល៥ឆ្នាំខាងមុខ
យើងត្រូវកសាងកងកម្លាំងប្រដាប់អាវុធប្រជាជន កងទ័ពប្រជាជនឲ្យបានរឹងមាំ។
បើសិនជាចង់ទទួលបានជោគជ័យគឺត្រូវពង្រីកថែមទៀតមនុស្សគំរូ”។

លោក Truong Tan Sang បានស្នើរឲ្យកម្លាំងកងទ័ពប្រជាជននិងនគរបាលវៀត
ណាម បន្តអនុវត្តល្អនូវការងារកសាងបក្ស ពង្រឹងគុណភាព សមត្ថភាពប្រយុទ្ធ
ព្រមទាំងសកម្មសិក្សារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ