ពង្រីកតួនាទីឈានមុខគេរបស់យុវជនក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

(VOVWORLD) -នាល្ងាចថ្ងៃទី ២៩ វិច្ឆិកា នៅទីក្រុងហាណូយ មជ្ឈឹមសមាគមយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំពិធីប្រគល់រង្វាន់នៃការប្រឡងកសាងគោលគំនិត គម្រោងការណ៍ស្ដីពីយុវជនរួមដៃគ្នាការពារបរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុឆ្នាំ២០១៧។
ពង្រីកតួនាទីឈានមុខគេរបស់យុវជនក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ - ảnh 1ពង្រីកតួនាទីឈានមុខគេរបស់យុវជនក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ 

នាល្ងាចថ្ងៃទី ២៩ វិច្ឆិកា នៅទីក្រុងហាណូយ មជ្ឈឹមសមាគមយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំពិធីប្រគល់រង្វាន់នៃការប្រឡងកសាងគោលគំនិត គម្រោងការណ៍ស្ដីពីយុវជនរួមដៃគ្នាការពារបរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុឆ្នាំ២០១៧។ ក្នុងចំណោមវណ្ណកម្មចំនួន ១៨៥ ចូលរួមការប្រឡងនេះ គណៈមេប្រយោគបានជ្រើសរើសវណ្ណកម្មចំនួន ១១ របស់ អ្នកនិពន្ធ និងក្រុមអ្នកនិពន្ធឆ្នើម ដើម្បីប្រគល់រង្វាន់។

អញ្ជើញថ្លែងមតិនៅទីនេះ លេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Anh Tuan បានឲ្យដឹងថា៖

“ចំពោះសំណង់ទាំង ១១ ដែលទទួលបានរង្វាន់ថ្ងៃនេះ យើងខ្ញុំមានបំណងថារាល់គោលគំនិតទាំងនោះ នឹងឆាប់បានស្ថាប័នមានសមត្ថកិច្ចរបស់ក្រសួងធនធាន និងបរិស្ថាន ជាពិសេសគឺមូលដ្ឋាន ស្រាវជ្រាវដើម្បីដំណើរការអនុវត្តជាក់ស្ដែង។ យើងខ្ញុំមានក្ដីសង្ឃឹមថា នាពេលខាងមុខ ការប្រឡងនេះនឹងទទួលបានសំណង់ដែលមានអត្ថន័យជាច្រើនថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ