ពង្រីកសក្ដានុពលខាងមនុស្ស ឆ្លៀតយកធនធានធម្មជាតិដើម្បីនាំ Quang Nam បន្តអភិវឌ្ឍន៍

(VOVworld) - ពិធីមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាបង្កើតឡើងវិញ
និងលើកទី៤២ទិវារំដោះខេត្ត Quang Nam ភាគកណ្ដាលវៀតណាមត្រូវបានរៀបចំ
ឡើងនាយប់ថ្ងៃទី២៤ មិនា​នៅទីក្រុង Tam Ky។នៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ជូន
ចំពោះកម្មាភិបាលនិងប្រជាជនខេត្ត Quang Nam ដោយសារមានស្នាដៃឆ្នើមពិសេស
ក្នុងការងារកសាងនិងការពារមាតុប្រទេស។
ពង្រីកសក្ដានុពលខាងមនុស្ស ឆ្លៀតយកធនធានធម្មជាតិដើម្បីនាំ Quang Nam បន្តអភិវឌ្ឍន៍ - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅពិធីនេះ (រូបថត៖VOV)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc វាយតំលៃ
ថា រហូតមកដល់ពេលនេះ Quang Nam ជានិច្ចកាលជាតំបន់មួយក្នុងចំណោមតំបន់
ជាគំរូអំពីគោលនយោបាយសន្តិសុខការារជាតិក៏ដូចជាក្នុងបុព្វបទអភិវឌ្ឍន៍នៅ
តំបន់។លោកនាយករដ្ឋមន្ត្រីសំណូមពរឲ្យខេត្ត Quang Nam ត្រូវបន្តយកចិត្តទុក
ដាក់ដល់ការថែទាំទាំងខាងសម្ភារៈនិងស្មារតីចំពោះវីរៈអ្នកម្ដាយវៀតណាម ជន
មានគុណូបការៈនិងមុខសញ្ញាគោលនយោបាយ ជនចាស់ជរា ជនក្រីក្រ។លោក
 Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“Quang Nam ចាំបាច់ត្រូវក្លាយទៅជាខេត្តសម្បូរធូធារមួយនៃតំបន់ភាគ
កណ្ដាល តំបន់ Tay Nguyen និងក្នុងទូទាំងប្រទេស ជាពិសេសត្រូវទាក់ទាញនិង
ពង្រីក ប្រកបដោយនិរន្តរភាពនូវតួនាទីនៃផ្នែកសេដ្ឋកិច្ចនានា។ក្នុងនោះ កម្លាំង
ចលករ នៃផ្នែកសេដ្ឋកិច្ចឯកជនត្រូវបានបង្ហាញតាមរយៈសសរទ្រូងចំនួន៣
នោះគឺ៖ ឧស្សាហកម្ម កសិកម្មសរីរាង្គនិងសេវាកម្ម។ទន្ទឹមនឹងនោះ ខេត្តត្រូវ
អភិរក្សបរិយាកាសរស់នៅនិងតំលៃបេតិកភ័ណ្ឌដែលបានបង្កើតឡើងមជ្ឈ
មណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សម្បូររុងរឿងបំផុតនៅទ្វីប
អាស៊ីនាសតវត្ស មុន”។
លោកនាយករដ្ឋមន្រ្តីចាត់ទុកថា កូនសោនៃជោគជ័យរបស់ខេត្ត Quang
Nam គឺជាសមត្ថភាពពង្រីកសក្ដានុពលខាងមនុស្ស ព្រទាំងប្រើប្រាស់ឲ្យបានល្អ
នូវកត្តា ធនធានធម្មជាតិខាងភូមិសាស្ត្រដែលមានស្រាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ