ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តការ​​សន្យាស្តី​ពី​អាកាសធាតុ

(VOVWORLD) - នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក Tran Tuan Anh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានទទួលជួបធ្វើការជាមួយលោក John Murton បេសកជនពិសេសរដ្ឋាភិបាលអង់គ្លេសទទួលបន្ទុកសន្និសីទ COP26 និងលោក Marc Vanheukelen  ឯកអគ្គរដ្ឋទូត EU ទទួលបន្ទុកការទូតអាកាសធាតុ។
ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តការ​​សន្យាស្តី​ពី​អាកាសធាតុ - ảnh 1ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានទទួលជួប និងធ្វើការជាមួយលោក John Murton បេសកជនពិសេសរដ្ឋាភិបាលអង់គ្លេសទទួលបន្ទុក COP 26។ (រូបថត៖ Phuong Hoa/TTXVN)

លោក Tran Tuan Anh បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេស និង EU ក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងកម្មវិធីជំនួយអន្តរជាតិស្តីពីអាកាសធាតុ អនុវត្តរាល់គោលដៅឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហើយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាម អនុវត្តន៍ការសន្យាបំភាយឧស្ម័នសូន្យសុទ្ធ នៅត្រឹមឆ្នាំ ២០៥០ ដែលបាននាំចេញក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ-COP26។ លោកបានស្នើឱ្យអង់គ្លេស និង EU ពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមផ្នែកបច្ចេកទេស បច្ចេកវិទ្យា បទពិសោធន៍ គំនិតផ្តួចផ្តើម និងប្រភពទុន ដើម្បីអនុវត្តន៍គោលដៅអាកាសធាតុដែលបានសន្យានោះ និងអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាព។

នាថ្ងៃទី ១២ ខែឧសភានេះដែ លោក Tran Tuan Anh បានទទួលជួបជាមួយលោក Philippe Orliang នាយកប្រតិបត្តិសកលនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Tran Tuan Anh បានស្នើឲ្យភាគីបារាំង និង AFD ពង្រឹងសកម្មភាពគាំទ្រការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបំប្លែងថាមពលប្រកបដោយជោគជ័យ និងការអភិវឌ្ឍខឿនសេដ្ឋកិច្ចបៃតងដ៏យូរអង្វែង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ