ពង្រឹងការឃោសនា ការណែនាំលំអិត​ដល់អ្នកធ្វើចត្តាឡីស័ក និង​អ្នកឆ្លង​ចូល​ប្រទេស

(VOVWORLD) - ខេត្ត Dong Thap ចាំបាច់ត្រូវសម្រួលការធ្វើចត្តាឡីស័ក ធានាចម្ងាយសុវត្ថិភាព ចៀសវាងហានិភ័យឆ្លងជំងឺពីគ្នាទៅវិញទៅមកនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក។
ពង្រឹងការឃោសនា  ការណែនាំលំអិត​ដល់អ្នកធ្វើចត្តាឡីស័ក និង​អ្នកឆ្លង​ចូល​ប្រទេស - ảnh 1ក្រុមការងារនៃគណកម្មាធិការជាតិទទួលបន្ទុកការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ជួបធ្វើការជាមួយគណកម្មធិការខេត្ត Dong Thap

នារសៀលថ្ងៃទី ២០ ខែមករា នៅស្រុក Tan Hong ខេត្ត Dong Thap ក្រុមការងារនៃគណកម្មាធិការជាតិទទួលបន្ទុកការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tran Van Thuan  បានអញ្ជើញជួបធ្វើការជាមួយគណកម្មធិការខេត្ត Dong Thap ទទួលបន្ទុកការគ្រប់គ្រងឆ្លងចូលប្រទេស ការធ្វើចត្តាឡីស័ក និងការឃ្លាំមើលសុខាភិបាលចំពោះអ្នកជំនាញ និងពលរដ្ឋវៀតណាមដែលបានឆ្លងចូលប្រទេស។

នៅក្នុងជំនួបធ្វើការ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tran Van Thuan  បានក្រើនរំលឹកថា ខេត្ត Dong Thap ចាំបាច់ត្រូវសម្រួលការធ្វើចត្តាឡីស័ក ធានាចម្ងាយសុវត្ថិភាព ចៀសវាងហានិភ័យឆ្លងជំងឺពីគ្នាទៅវិញទៅមកនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក។ ពង្រឹងការឃោសនា ណែនាំលម្អិតដល់អ្នកធ្វើចត្តាឡីស័កហើយ គឺបន្តត្រូវបានតាមដាននៅក្នុងសហគមន៍។ លើលពីនេះទៅទៀត រួមសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់អ្នកឆ្លងចូលប្រទេសខុសច្បាប់តាមព្រំដែន ព្រមទាំងពិនិត្យឡើងវិញនិងបំពេញបន្ថែមនូវឧបករណ៍ចាំបាច់សម្រាប់ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ