ពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពវៀតណាមនិងអាល់ហ្សេរី

(VOVWORLD) -នាថ្ងៃទី ១៦ ខែធ្នូ នៅរដ្ឋធានី Algiers ប្រទេសអាល់ហ្សេរី ស្ថានទូតវៀតណាមប្រចាំនៅ អាល់ហ្សេរី និងការិយាល័យអនុព័ន្ធយោធាបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៤ នៃការបង្តើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤  ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨)។ តំណាងក្រសួងការពារជាតិ អាល់ហ្សេរី អង្គទូត អនុព័ន្ធយោធាជាច្រើនរូប នៃប្រទេសនានាបានអញ្ជើញចូលរួមក្នុងពិធីនេះ។
ពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពវៀតណាមនិងអាល់ហ្សេរី - ảnh 1 តំណាងក្រសួងការពារជាតិ អាល់ហ្សេរី អង្គទូត អនុព័ន្ធយោធាជាច្រើនរូប នៃប្រទេសនានាបានអញ្ជើញចូលរួមក្នុងពិធីនេះ (TTXVN))

អញ្ជើញថ្លែងនៅទីនេះ លោក Pham Quoc Tru ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី បានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់របស់ស្ថានទូតវៀតណាមក៏ដូចជាការិយាល័យអនុព័ន្ធយោធាប្រចាំនៅ អាល់ហ្សេរី។ លោក Pham Quoc Tru ក៏បានសង្កត់ធ្ងន់អំពីទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាម និង អាល់ហ្សេរីនិយាយរួម និងរវាងកងទ័ពប្រជាជននៃប្រទេសេសទាំងពីរនិយាយដោយឡែក ជាពិសេសគឺការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងអំឡុងពេលតស៊ូរំដោះប្រទេសជាតិកាលពីអតីតកាល ក៏ដូចជាកសាង និងអភិវឌ្ឍន៍ប្រទេសេសជាតិនាពេលបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ