ពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម-អាហ្សង់ទីន

(VOVWORLD) - ទទួលបានការអញ្ជើញរបស់គណបក្សកុម្មុយនិស្តអាហ្សង់ទីន គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសអាហ្សង់ទីនពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែសីហា។

ពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម-អាហ្សង់ទីន - ảnh 1ជំនួបពិភាក្សាការងារជាមួយអគ្គលេខាស្តីទីនៃគណបក្សកុម្មុយនិស្តអាហ្សង់ទីន
លោក Jorge Kreyness។ (រូបថត៖ VNA)

ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសអាហ្សង់ទីន គណៈប្រតិភូមានការពិភាក្សា ផ្លាស់ប្តូរ និងជួបប្រាស្រ័យជាមួយអគ្គលេខាស្តីទីនៃគណបក្សកុម្មុយនិស្តអាហ្សង់ទីន លោក Jorge Kreyness; អគ្គលេខាគណបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ លោក Juan Castillo; ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃគណបក្សយុត្តិធម៌ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងកិច្ចការបរទេសអាហ្សង់ទីន លោក Jorge Taiana ... គណៈប្រតិភូក៏បានចូលរួមសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “លោកប្រធានហូជីមិញ និងទំនាក់ទំនងវៀតណាម - អាមេរិកឡាទីន”។

ពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម-អាហ្សង់ទីន - ảnh 2ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia ជួបជាមួយអគ្គលេខាគណបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ លោក Juan Castillo។

ក្នុងបណ្ដាជំនួបទាំងនេះ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានរំលេចនូវចំណងសាមគ្គីភាព មិត្តភាព ការគាំទ្រ និងជួយឧបត្ថម្ភរបស់ប្រជាជនជឿនលឿន នៃបណ្តាប្រទេសនៅអាមេរិកឡាទីន ជាពិសេសប្រជាជនអាហ្សង់ទីន និងអ៊ុយរូហ្គាយ ចំពោះបុព្វហេតុតស៊ូរំដោះជាតិ ឯកភាពជាតិ ក៏ដូចជាការអភិវឌ្ឍរបស់វៀតណាមនាពេលបច្ចុប្បន្ន។ លោកប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានអះអាងថា វៀតណាមបន្តយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តប្រពៃណី រួមទាំងបណ្តាប្រទេសនៅអាមេរិកឡាទីនផងដែរ។

ថ្នាក់ដឹកនាំគណបក្សនយោបាយ និងអង្គការនានានៃប្រទេសអាហ្សង់ទីន និងអ៊ុយរូហ្គាយបានអបអរសាទរ និងសម្តែងការកោតសរសើរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងបុព្វហេតុ ផ្លាស់ប្ដូរថ្មី ហើយសង្កត់ធ្ងន់លើតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដោយចាត់ទុកថា នេះជាគំរូ និងមេរៀនដ៏មានតម្លៃសម្រាប់គណបក្សនយោបាយនានានៅអាហ្សង់ទីន និងអ៊ុយរូហ្គាយ។ ចំពោះទំនាក់ទំនងរវាងវៀតណាម និងអាហ្សង់ទីន ភាគីទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ បង្កើនការជួបប្រាស្រ័យ រវាងគ្រប់កម្រិត និងអង្គការប្រជាជន; លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ ពង្រីកយន្តការសហប្រតិបត្តិការផ្សេងទៀត; បង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការកសាងបក្ស និងការអភិវឌ្ឍប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ